We TV Cambodia

ក្រសួងឧស្សាហកម្ម

ក្រសួងឧស្សាហកម្ម ណែនាំឲ្យពលរដ្ឋ ពិនិត្យឲ្យបានត្រឹមត្រូវមុនទិញទឹកអាល់កុល ខណៈមានផលិតផលមិនត្រូវស្ដង់ដារជាច្រើនលក់លើទីផ្សារ

ដោយ៖ពេជ្រ ភ្នំពេញ៖ ដោយសារតែកម្ពុជាកំពុងទទួលរងការរីករាលដាលនៃជំងឺរលាកសួតប្រភេទថ្មី ការប្រើប្រាស់ទឹកអាល់កុលគឺជាការចំបាច់មួយសម្រាប់ពលរដ្ឋគ្រប់រូបក្នុងការការពារមេរោគ តែទន្ទឹមនឹងនោះមានផលិតផលក្លែងក្លាយជាច្រើនបានលក់លើទីផ្សារ ដូច្នេះហើយក្រសួងឧស្សាហកម្ម បានចេញសេចក្ដីណែនាំឲ្យពលរដ្ឋពិនិត្យឲ្យបានត្រឹមត្រូវមុននឹងសម្រចចិត្តទិញផលិតផលទាំងនោះ។ នេះបើតាមសេចក្ដីណែនាំកាលពីថ្ងៃ១៤ មេសា ឆ្នំា២០២០។ ក្នុងសេចក្ដីណែនាំបានឲ្យដឹងថា បច្ចុប្បន្ន មានការផ្សព្វផ្សាយលក់ និងចរាចរលក់ផលិតផលអាល់កុល ក៏ដូចជាផលិតផលលាងសម្អាតដៃ សម្រាប់ការពារ និងទប់ស្កាត់ការឆ្លងកូវីដ១៩ ដោយពុំមានការត្រួតពិនិត្យគុណភាព និងគ្មានការចុះបញ្ចីត្រឹមត្រូវ។ ក្រសួងបានសង្កត់ធ្ងន់ថា…