We TV Cambodia

ក្រសួងអប់រំ

ក្រសួងអប់រំ៖ អនុញ្ញាតឱ្យគ្រឹះស្ថានឧត្តមសិក្សា ប្រឡងជ្រើសរើសនិស្សិតចូលរៀន និងប្រឡងបញ្ចប់តាមប្រព័ន្ធអនឡាញ អំឡុងពេលកូវីដ១៩

ដោយ៖ពេជ្រ ភ្នំពេញ៖ ក្រសួងអប់រំ  យុវជន និងកីឡាអនុញ្ញាតឱ្យគ្រឹះស្ថានឧត្តមសិក្សា ប្រឡងជ្រើសរើសនិស្សិតចូលរៀន និងប្រឡងបញ្ចប់ការសិក្សាតាមប្រព័ន្ធអនឡាញ អំឡុងពេលកូវីដ១៩។ នេះបើតាមលិខិត កាលពីថ្ងៃ១១ មិថុនា ឆ្នាំ២០២០ កន្លងទៅ។ ក្នុងលិខិតរបស់ក្រសួងអប់រំ បានឲ្យដឹងថា ដើម្បីធានាឲ្យការបង្រៀន និងការរៀន នៅតែបន្តទៅមុខប្រកបដោយគុណភាព និងនិរន្តរភាព នៅក្នុងអំឡុងពេលនៃជំងឺឆ្លងរាតត្បាតនៃជំងឺ…

កម្មវិធីការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក បានចាប់ផ្ដើមក្នុងថ្ងៃនេះហើយ

ដោយ៖ពេជ្រ (ភ្នំពេញ)៖ កម្មវិធីសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក បានដាក់ដំណើរការជាថ្ងៃនេះហើយ ។ នេះបើតាមការប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ការចាក់ផ្សាយកម្មវិធីការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក គឺបានការសហការរបស់ក្រុមជំនាញក្រសួងព័ត៌មាន «តេជោឌីធីវី» ជាមួយក្រុមជំនាញក្រសួងអប់រំ យុវជន និងកីឡា។ សម្រាប់សិស្សានុសិស្សអាចទស្សនាការបង្រៀនជាវីដេអូតាមរយៈ ៖ ទូរទស្សន៍ជាតិកម្ពុជាទី២ ឬ…

ក្រសួងអប់រំ៖ ស្នើផ្អាកការលេងកីឡា ឬការហាត់ប្រាណគ្រប់ប្រភេទដែលមានលក្ខណៈប្រមូលផ្ដុំ បណ្ដោះអាសន្ន

ដោយ៖ពេជ្រ ភ្នំពេញ៖ ក្នុងសេចក្ដីប្រកាសរបស់ក្រសួងអប់រំ កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការស្នើរសុំផ្អាកការលេងកីឡា ឬការហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្ដុំ នៅតាមទីកីឡដ្ឋាន សាធារណៈនិងឯកជនជាបណ្ដោះអាសន្ន។ ក្នុងស្មារតីបង្កើនការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ ក្រសួងបានស្នើរផ្អាកការលេងកីឡា ឬការហាត់ប្រាណគ្រប់ប្រភេទ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ស្ថានភាពនៃការរីករាលដាលនេះត្រូវបានបញ្ចប់។ សូមបញ្ជាក់ដែរថា កាលពីពេលកន្លងទៅក្រសួងអប់រំ ក៏ធ្លាប់បានចេញសេចក្ដីប្រកាសផ្អាកដំណើរការអាជីវកម្មក្លឹបហាត់ប្រាណជាបណ្ដោះអាសន្ន និងកំណត់ការលេងកីឡា ឬហាត់ប្រាណ…