We TV Cambodia

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្

រដ្ឋាភិបាលកម្ពុជាគាំទ្រ និងលើកទឹកចិត្តឲ្យរោងចក្រកាត់ដេរធ្វើការផលិតម៉ាសគ្រប់ប្រភេទ សម្ភារពេទ្យ ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញក្រៅ

ដោយ៖ពេជ្រ ភ្នំពេញ៖​ រដ្ឋាភិបាលកម្ពុជាគាំទ្រ និងលើកទឹកចិត្តឲ្យបណ្ដារោងចក្រកាត់ដេរនៅកម្ពុជាចូលរួមធ្វើការផលិតម៉ាសគ្រប់ប្រភេទ សម្ភារពេទ្យ និងសម្លៀកបំពាក់សម្រាប់ការពារជំងឺឆ្លង សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងបម្រើការនាំចេញ។ នេះយោងតាមខ្លឹមសារពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ កាលពីថ្ងៃម្សិលមិញនេះ។ បើតាមខ្លឹមសារនៃសំណើរសុំអនុញ្ញាតនាំំចេញនូវមុខទំនិញម៉ាសគ្រប់ប្រភេទ របស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានឲ្យដឹងថា ដោយយោងតាមសំណើររបស់សមាគមកាត់ដេរនៅកម្ពុជា ក្នុងបរិការណ៍នៃការរាតត្បាតជំងឺកូវីដ១៩ ដែលកម្ពុជា…