We TV Cambodia

ក្រសួងសុខាភិបាល

អត្ថបទមតិ៖ តើទង្វើទាំងនេះ អាចចាត់ទុកជាការបៀតបៀនផ្លូវភេទឬទេ?

អ្នកមិនត្រូវលាក់ទុក ឬស្ងៀមស្ងាត់ឡើយ ប្រសិនបើអ្នកត្រូវបានគេបៀតបៀនផ្លូវភេទ។  ប៉ុន្តែសួរថា ទង្វើណាទៅ អាចចាត់ទុកថាការបៀតបៀនផ្លូវភេទនោះ។ យើងនឹងស្វែងយល់ទាំងអស់គ្នាក្នុងអត្ថបទនេះ ដើម្បីឲ្យយើងចេះការពារខ្លួនឯង និង​ស្វែងរកដំណោះស្រាយចំពោះបញ្ហានេះ។​ Pinterest ការបៀតបៀនផ្លូវភេទ ជាទង្វើទាំងឡាយដែលអ្នកប្រព្រឹត្តិធ្វើឲ្យអ្នកមានអារម្មណ៍មិនពេញចិត្ត និងគ្មានសុវត្ថិភាព។ អីច៊ឹង យើងអាចសន្និដ្ឋានបានមួយជ្រុងថា ការបៀតបៀនផ្លូវភេទជាទង្វើមិនគប្បីមួយ ដែលធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តយើង។ ទង្វើទាំងនេះ អាចចាត់ទុកជាការបៀតបៀនផ្លូវ ហើយអ្នកអាចប្រាប់ឬរាយការណ៍បានទៅកាន់អ្នកជឿទុកចិត្ត…

នេះជាហេតុផល អ្នកគួរញ៉ាំទឹកឃ្មុំឆៅនិងក្រូចឆ្មា ជាមួយទឹកក្ដៅឧណ្ឌៗ

អត្ថប្រយោជន៍ ១១ យ៉ាង រាងកាយអ្នកនឹងទទួលបានពីទឹកឃ្មុំឆៅនិងក្រូចឆ្មាជាមួយទឹកក្តៅឧណ្ឌៗ។ សុខភាពសំខាន់ណាស់ បើយើងមានសុខភាពល្អ អ្វីក៏យើងអាចបន្តធ្វើបានដូចគ្នា។ សកម្មភាពតិចតួចជាប្រចាំ នឹងធ្វើឲ្យអ្នកមានសុខភាពល្អ រាងល្អ និងមិនងាយឈឺ។ គុណប្រយោជន៍ទាំង ១១ មានដូចជា៖ ១ ជួយរំលាយអាហារ ២ កាត់បន្ថយនិងការពារការហើមពោះ ៣ ជួយសម្អាតក្រពះនៅពេលព្រឹកហើយជៀសវាងការទល់លាមក…

ក្រសួងសុខាភិបាលចេញសេចក្ដីប្រកាសពីការការពារខ្លួនពីកូវីដ១៩ ក្នុងរយៈពេលឈប់សម្រាកខាងមុខ

ដោយ៖ពេជ្រ ភ្នំពេញ៖ ក្រសួងសុខាភិបាលចេញសេចក្ដីប្រកាសពីការណែនាំក្នុងការការពារខ្លួនពីកូវីដ១៩ ក្នុងរយៈពេលឈប់សម្រាកខាងមុខដែលមានរយៈពេល៥ថ្ងៃ ដើម្បីសងថ្ងៃឈប់សម្រាកការងារសម្រាប់បុណ្យចូលឆ្នាំខ្មែរ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃ១៧ កក្កដា ឆ្នាំ២០២០។ ក្រសួងចេញសេចក្ដីប្រកាសពីការណែនាំ និងការការពារយ៉ាងដូច្នេះ​ក៏ព្រោះតែក្នុងថ្ងៃឈប់សម្រាកខាងមុខ ប្រជាជននឹងមានដំណើរកម្សាន្តទៅតាមទីកន្លែងនានាក្នុងប្រទេសកម្ពុជា ទន្ទឹមនឹងនេះ ទោះបីជាកម្ពុជាមិនមានការឆ្លងជំងឺកូវីដ១៩ ដូចប្រទេសដទៃក៏ពិតមែន តែក៏ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ។ ក្នុងសេចក្ដីប្រកាសបានឱ្យដឹងទៀតថា ត្រូវប្រកាន់នូវវិធានការការពារខ្លួន រក្សាគម្លាត កាត់បន្ថយការជួបជុំ…

បុរសជនជាតិខ្មែរម្នាក់ បានរកឃើញថាផ្ទុកកូវីដ១៩

ដោយ៖ពេជ្រ ភ្នំពេញ៖បុរសជនជាតិខ្មែរម្នាក់ដែលបានធ្វើដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ បានរកឃើញថាផ្ទុកកូវីដ១៩។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃ១៦ កក្កដា ឆ្នាំ២០២០។ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន០១នាក់ទៀត បុរសខ្មែរដែលធ្វើដំណើរត្រឡប់មកពីប្រទេសអារ៉ាប់ប៊ីសាអូឌី។ ក្រសួងសុខាភិបាលបានឲ្យដឹងថា អ្នកជំងឺកូវីដ១៩ ដែលទើបរកឃើញនេះ ជាបុរសជានជាតិខ្មែរអាយុ…

ក្រសួងសុខាភិបាល៖ រកឃើញអ្នកជាសះស្បើយកូវីដ១៩ ម្នាក់ជាជនជាតិខ្មែរ នៅខេត្តកំពង់ចាម

ដោយ៖ពេជ្រ ភ្នំពេញ៖ ក្រសួងសុខាភិបាល បានរកឃើញអ្នកជាសះស្បើយកូវីដ១៩ ម្នាក់ ជាបុរសជនជាតិខ្មែរ ដែលមានស្រុកកំណើតនៅខេត្តកំពង់ចាម។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល កាលពីព្រឹកថ្ងៃ២៩ មិថុនា ឆ្នាំ​២០២០ នេះ។ បុរសជាជនជាតិខ្មែរ អាយុ ២៩ឆ្នាំ ដែលជាអ្នកដំណើរមកពីប្រទេសឥណ្ឌូណេស៊ី តាមជើងហោះហើរត្រង់មកកម្ពុជា បានទទួលការព្យាបាលជាសះស្បើយ ដោយលទ្ធផលតេស្ត អវិជ្ជមានកូវីដ១៩…

ក្រសួងសុខាភិបាល៖អ្នកដំណើរមកពីក្រៅប្រទេសប្រមាណ២ពាន់នាក់ បានធ្វើតេស្ដរកកូវីដ១៩

ដោយ៖ពេជ្រ ភ្នំពេញ៖ អ្នកដំណើរក្រៅប្រទេសប្រមាណ២,០០០នាក់ ដែលត្រឡប់ចូលមកកម្ពុជា បានធ្វើតេស្ដរកមេរោគកូវីដ១៩ទាំងអស់ ចាប់ពីកម្ពុជាអនុញ្ញាតឱ្យជនបរទេសមកពីប្រទេសចំនួន៦ ដែលហាមចូលកន្លងមក អាចចូលមកកាន់ប្រទេសជាធម្មតាវិញចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។នេះបើតាមរដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងថ្ងៃ០១ មិថុនា ឆ្នាមំ២០២០។ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោក ជំទាវវេជ្ជបណ្ឌិត យក់ សម្បត្ដិ បានឲ្យដឹងថា សម្រាប់អ្នកធ្វើដំណើរបរទេសដែលចូលមកកម្ពុជា…

អ្នកជំងឺកូវីដ២នាក់ នៅតែមិនទាន់ជាសះស្បើយនៅឡើយមកទល់ពេលនេះ

ភ្នំពេញ៖ នាព្រឹកថ្ងៃ ០៧ ឧសភា ឆ្នំា ២០២០ នេះ ក្នុងសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា មិនមានអ្នកជាសះស្បើយកូវីដ១៩ នោះទេ ពោលគឺអ្នកជំងឺទំាងពីរនាក់នោះនៅមិនទាន់ជាសះស្បើយនៅឡើយ រីឯលទ្ធផលកូវីដ១៩ ក៏មិនមានអ្នកឆ្លងថ្មីដែរ។ អ្នកជំងឺ០២នាក់ ជាស្រ្តី១នាក់ និងបុរស១នាក់ ដែលផ្ទុកកូវីដ១៩ មកទល់ពេលនេះនៅមិនទាន់ជាសះស្បើយនៅឡើយទេ ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាល…

អ្នកជំងឺកូវីដ១៩ នៅសល់តែ១២នាក់ទៀតប៉ុណ្ណោះ ខណៈមានអ្នកជាសះស្បើយ១១០នាក់

ដោយ៖ពេជ្រ ភ្នំពេញ៖គិតត្រឹមថ្ងៃ២២ មេសា ឆ្នាំំ២០២០ នេះ កម្ពុជាមានអ្នកជំងឺកូវីដ១៩ ត្រឹម១២ នាក់ទៀតប៉ុណ្ណោះដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យថ្នាក់ជាតិ និងខេត្ត ខណៈមានអ្នកជំងឺចំនួន១១០នាក់បានជាសះស្បើយ។ ក្នុងសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា មានអ្នកជំងឺតែ១២ នាក់ប៉ុណ្ណោះកំពុងសម្រាកព្យាបាល ដែលក្នុងនោះមានស្រ្តី ០៧នាក់ និងបុរស០៥​នាក់។ ដោយឡែកអ្នកដែលជាសះស្បើយទាំងអស់មាន១១០ នាក់ ស្មើនឹង៩០,១៦% ធៀបនឹងចំនួនអ្នកជំងឺសរុបក្នងប្រទេស…

អ្នកជាសះស្បើយកូវីដ១៩កើនឡើង១១០ នាក់ ខណៈមានអ្នកជាសះស្បើយ៣នាក់បន្ថែមទៀត

ដោយ៖ពេជ្រ ភ្នំពេញ៖ ក្រសួងសុខាភិបាលបានរកឃើញអ្នកជាសះស្បើយកូវីដ១៩ ចំនួន៣នាក់ទៀត ធ្វើឲ្យអ្នកជាសះស្បើយសរុបកើនដល់១១០នាក់ សម្រាប់លទ្ធផលថ្ងៃ២០ មេសា ឆ្នាំ ២០២០នេះ។ ក្រសួងសុខាភិបា​ល បានរកឃើញអ្នកជាសះស្បើយកូវីដ១៩ចំនួន៣នាក់ ដែលមានបុរសជនជាតិខ្មែរ អាយុ៤៧ ឆ្នាំ និងភរិយា អាយុ៤៥ ឆ្នាំ ស្នាក់នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដោយធ្វើតេស្តអវិជ្ជមានកូវីដ១៩…

អ្នកជាសះស្បើយកូវីដកើនដល់១០៧នាក់ ខណៈរកឃើញអ្នកជាសះស្បើយ០២នាក់ទៀត

ដោយ៖ពេជ្រ ភ្នំពេញ៖ គិតត្រឹមថ្ងៃ ២០ មេសា ឆ្នាំ ២០២០ នេះ ក្រសួងសុខាភិបាលបានរកឃើញអ្នកជាសះស្បើយកូវីដ១៩ចំនួន០២នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកជាសរុបកើនដល់ ១០៧ នាក់ ខណៈមិនមានករណីឆ្លងថ្មីនោះទេ។ នេះបើតាមសេចក្ដីប្រកាសពីក្រសួងសុខាភិបាល នាព្រឹកនេះ។ បើតាមក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមព្រឹកនេះ ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជាមានអ្នកជាសះស្បើយចំនួន១០៧ នាក់​…