We TV Cambodia

ក្រសួងយុត្តិធម៌

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប្រកាសចាប់ផ្ដើមបើកយុទ្ធនាការដោះស្រាយការកកស្ទះ សំណុំ រឿងនៅតាមសាលាដំបូងរាជធានីខេត្ត

ដោយ៖ពេជ្រ ភ្នំពេញ៖ នាព្រឺកថ្ងៃទី១៨ ឧសភា ឆ្នាំ២០២០ នេះក្រសួងយុត្តិធម៌ បានប្រកាសចាប់ផ្ដើមបើកយុទ្ធនាការដោះស្រាយការកកស្ទះ​សំណុំ​រឿង​នៅតាមសាលាដំបូងរាជធានីខេត្ត ដោយមានការចូលរួមពីតំណាងប្រធានតុលាការ ព្រះ​រាជអាជ្ញា អយ្យការនៅតាមបណ្តារាជធានី ខេត្តសរុប១៧០នាក់។ ឯកឧត្ដម កើត រិទ្ធ រដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌ បានឲ្យដឹងថា ការធ្វើសន្និសីទសារព័ត៌មាន​ក្នុងគោលបំណងដោះស្រាយ​ការកកស្ទះសំណុំរឿងដែលមាននៅតាមសាលាដំបូងរាជធានី ខេត្ត ក៏ដូចជាដើម្បីចូលរួម​ចំណែកដោះស្រាយភាពណែនចង្អៀតនៃអ្នកជាប់ពន្ធនាគារ  ព្រមទាំងលើកកម្ពស់សមត្ថភាព​ស្ថាប័ន​តុលាការក្នុងការផ្តល់សេវាយុត្តិធម៌…