We TV Cambodia

ក្រសួងមុខងារសាធារណៈ

ក្រសួងមុខងារសាធារណៈផ្អាករើសក្របខណ្ឌថ្មី ដើម្បីបង្ការការចម្លងកូវីដ១៩

ដោយ៖ពេជ្រ ភ្នំពេញ៖ក្រសួងសាធារណៈការ បានផ្អាកការជ្រើសរើសក្របខណ្ឌថ្មី សម្រាប់ឆ្នាំ២០២០ ចំពោះមន្រ្តីឲ្យចូលបម្រើការជាមន្រ្តីរាជការនៅតាមក្រសួងស្ថាប័ន។ នេះបើតាមសេចក្ដីប្រកាសកាលពីថ្ងៃ២៣ មេសា ឆ្នាំ២០២០ ពីក្រសួងមុខងារសាធារណៈ។ មន្រ្តីរាជការនៅតាមក្រសួងស្ថាប័ន អង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបានផ្អាកការជ្រើសរើសឲ្យចូលបម្រើការងារជាបណ្ដោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី។ ក្នុងន័យនេះ គឺដើម្បីចូលរួមប្រយុទ្ធប្រឆាំងកូវីដ១៩ ជាមួយរដ្ឋាភិបាល ដើម្បីសុខមាលភាពសាធារណៈ និងការរីកចម្រើនទៅមុខទៀត៕  …