We TV Cambodia

ក្រសួងពាណិជ្ជកម្ម

កិច្ចប្រជុំកំពូលធុរកិច្ច និងពិព័រណ៍ពាណិជ្ជកម្ម ឥណ្ឌូ-អាស៊ាន-អូសិនីក លើកទី១ ផ្តោតលើខ្លឹមសារ៥ចំណុច

អត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ ភ្នំពេញ៖ កិច្ចប្រជុំកំពូលធុរកិច្ច និងពិព័រណ៍ពាណិជ្ជកម្ម ឥណ្ឌូ-អាស៊ាន-អូសិនីក លើកទី១ តាមប្រព័ន្ធវីដេអូ ផ្ដោតសំខាន់លើចំណុចទាំង៥  ក្រោមប្រធានបទ «កិច្ចសហប្រតិបត្តិការសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវសេដ្ឋកិច្ចក្នុងតំបន់» ដែលរៀបចំឡើងដោយ សហព័ន្ធឧស្សាហកម្មឥណ្ឌា (CII)។ នេះបើតាមក្រសួងពាណិជ្ជកម្មថ្ងៃ ០៤ សីហា​​ ឆ្នាំ ២០២០។…

ក្រសួងពាណិជ្ជកម្ម នឹងពង្រឹង«ការផ្តល់សេវាសាធារណៈ»នៅថ្នាក់ក្រោមជាតិ ឱ្យកាន់តែមានប្រសិទ្ធភាព

អត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ កោះកុង៖ ក្រសួងពាណិ្ជកម្ម នឹងខិតខំពង្រឹងការផ្ដល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបនឹងការពង្រឹងអភិបាលកិច្ចល្អ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ប៉ានសូរស័ក្តិថ្ងៃ ០៣ សីហា ឆ្នាំ២០២០ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរពាណិជ្ជកម្មខេត្តកោះកុងថ្មី។ ថ្លែងក្នុងឱកាស ប្រកាសចូលកាន់ដំណែងថ្មី របស់ប្រធាបមន្ទីរពាណិជ្ជកម្មខេត្តកោះកុង ឯកឧត្តម ប៉ានសូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម…

ក្រសួងពាណិជ្ជកម្ម ណែនាំក្រុមហ៊ុនចែកចាយ និងផ្គត់ផ្គង់ផលិតផលសម្រាប់ទារក,កុមារអនុវត្តឱ្យបានត្រឹមត្រូវតាមខ្លឹមសារច្បាប់

ដោយ៖ពេជ្រ ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីណែនាំដល់ក្រុមហ៊ុនចែកចាយ និងផ្គត់ផ្គង់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារឱ្យអនុវត្តត្រឹមត្រូវតាមខ្លឹមសារច្បាប់ដែលបានចែង។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ថ្ងៃ ​២៩​ កក្កដា ឆ្នាំ២០២០។ តាមរយៈសេចក្ដីជូនដំណឹង បានឱ្យដឹងថាអ្នកប្រកបអាជីវកម្មនាំចូល ចែកចាយ និងផ្គត់ផ្គង់ ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារទាំងអស់ដែលមិនទាន់បំពេញកាតព្វកិច្ចរបស់ខ្លួន នៅលើសំបកវេចខ្ចប់ ជាប់នឹងផលិតផលរបស់ខ្លួន…

ក្រសួងពាណិជ្ជកម្មអនុម័តជាផ្លូវការនូវយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

ដោយ៖ពេជ្រ ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានអនុម័តជាផ្លូវការ នូវយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងបរិបទបដិវដ្តន៍ឧស្សាហកម្ម៤.០ បច្ចេកវិទ្យាឌីជីថលគឺជាគន្លឹះដ៏សំខាន់ក្នុងការជំរុញភាពប្រកួតប្រជែងរបស់សហគ្រាសពាណិជ្ជកម្ម និងដំណើរការអាជីវកម្ម ដែលរួមចំណែកដល់ការលើកកម្ពស់ផលិតភាព បង្កើនការនាំចេញ បង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ នេះបើតាមក្រសួងសេដ្ឋកិច្ចថ្ងៃ ២៣ កក្កដា ឆ្នាំ២០២០។   ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម…

ក្រសួងពាណិជ្ជកម្មរកឃើញទឹកអាល់កុលលាងដៃដែលបង្កបញ្ហាដល់សុខភាព ព្រោះមានសារធាតុមេតាណុល

ដោយ៖ពេជ្រ ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានរកឃើញសារធាតុមេតាណុលក្នុងផលិតផលអាល់កុលលាងសម្អាតដៃ ដែលអាចបង្កបញ្ហាដល់សុខភាពអ្នកប្រើប្រាស់ ក្នុងការកម្ចាត់មេរោគកូវីដ១៩។​នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃម្សិលមិញនេះ។ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា កន្លងមកអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប) បានសហការជាមួយស្ថាប័នពាក់ព័ន្ធចុះត្រួតពិនិត្យគុណភាពអាល់កុលលាងដៃ បានរកឃើញការលួចបន្លំប្រើប្រាស់នូវសារធាតុមេតាណុលជាច្រើន ធ្វើជាអាល់កុលលាងសម្អាតដៃ។ ក្នុងសេចក្ដីប្រកាសបានបន្ថែមទៀតថា ក្រសួងបានធ្វើតេស្តរកឃើញសារធាតុមេតាណុលទាំំងនោះរហូតទៅដល់ ៨០ តោន ដែលនេះមិនត្រឹមតែធ្វើឲ្យបាត់បង់នូវថវិការបស់ពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងបង្កគ្រោះថា្នក់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរផងដែរ៕…

ក្រសួងពាណិជ្ជកម្ម ចេញសេចក្ដីជូនដំណឹងអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ

ដោយ៖ស្រីពេជ្រ ដោយផ្អែកតាមតម្លៃមធ្យមនៃតម្លៃប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី០១ ដល់ ១៥ ខែកុម្ភៈ ឆ្នាំ២០២០ នឹងត្រូវលក់ ៣​.៧២១រៀល/ក្នុងមួយលីត សម្រាប់សាំងធម្មតាEA92 និង៣.៥៦០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។ ប្រភព ក្រសួងពាណិជ្ជកម្ម ប្រភព ក្រសួងពាណិជ្ជកម្ម   ក្នុងនោះដែរ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា…

ទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៣ នឹងធ្វើឡើងនៅខេត្តបន្ទាយមានជ័យ

ប្រភព៖ ក្រសួងពាណិជ្ជកម្ម ដោយ៖ស្រីពេជ្រ   នៅក្នុងយុទ្ធសាស្រ្តជួយជំរុញ និងលើកកម្ពស់​ផលិតផល​ក្នុង​ស្រុកឲ្យមានការទទួលស្គាល់ និងចូលរួមប្រើប្រាស់កាន់តែទូលំទូលាយ​នៅទូទាំង​ប្រទេស ក្រសួង​ពាណិជ្ជកម្ម នឹងរៀបចំទិវាជាតិលើកកម្ពស់ការប្រើប្រាស់​ផលិតផល​ខ្មែរ លើកទី៣ នេះបើតាមក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្ដីដំណឹង​នៅថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២០ នេះ។ ស្ថិតក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៥…

ពិព័រណ៍ ពាណិជ្ជកម្ម ថៃសម្រាប់ឆ្នាំ២០២០ មាន ០៣ ប្រធានបទ ផ្សេងៗ គ្នា

ប្រភព៖ ក្រសួងពាណិជ្ជកម្ម ដោយ៖ស្រីពេជ្រ នៅថ្ងៃ ១៤ ខែ មករា ឆ្នាំ ២០២០នេះ ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីជូនដំណឹងដល់ពាណិជ្ជករ អាជីវករ និងសាធារណជន​ទូទៅឲ្យ​បាន​ជ្រាបថាតាមរយៈការិយាល័យពាណិជ្ជកម្មនៃស្ថានទូត ថៃ ប្រចាំព្រះរាជាណាចក្រ​កម្ពុជា នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ នៃក្រសួង​ពាណិជ្ជ​កម្ម​ថៃ បានអញ្ជើញ​ប្រទេសជាសមាជិកអាស៊ានចំនួនបី(កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា) ចូល​រួម​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃសម្រាប់ឆ្នាំ២០២០។…