ក្រសួងទេសចរណ៍ ប្រកាសឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងក្រមប្រតិបត្តិសម្រាប់អាជីវកម្មសេវាកម្មស្នាក់នៅ
ដោយ៖ពេជ្រ ភ្នំពេញ៖ ក្រសួងទេសចរណ៍ ប្រកាសឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងក្រមប្រតិបត្តិសម្រាប់អាជីវកម្មសេវាកម្មស្នាក់នៅ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងទេសចរណ៍ ក្នុងថ្ងៃ០៥ មិថុនា ឆ្នាំ ២០២០។ ក្រសួងទេសចរណ៍ បានប្រកាសឱ្យអនុវត្តវិធានសុវត្ថិភាពសម្រាប់អាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ ព្រមទាំងក្រមប្រតិបត្តិស្ដីពីវិធានសុវត្ថិភាព សម្រាប់អាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ជាមួយនឹងការចេញលិខិតបទដ្ឋានគតិយុត្តទាំងពីរនេះ ក្រសួងទេសចរណ៍ក៏មានភ្ជាប់ជាមួយឧបសម្ពន្ធស្ដីពី សុវត្ថិភាពសម្រាប់អាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍នេះផងដែរ៕