We TV Cambodia

ក្រសួងការពារជាតិ

ក្រសួងការពារជាតិផ្អាកជ្រើសរើសបេក្ខជន បេក្ខនារីបញ្ចូលក្របខណ្ឌថ្មី

ដោយ៖ពេជ្រ ភ្នំពេញ៖ ក្រសួងការពារជាតិផ្អាកជ្រើសរើសបេក្ខជន បេក្ខនារី ដែលជាសិស្សនិស្សិតបញ្ចូលក្របខណ្ឌថ្មី ក្នុងកងយោធពលខេមរភូមិន្ទ សម្រាប់ឆ្នាំ២០២០។ នេះបើតាមសេចក្ដីជូនដំណឹង របស់ក្រសួងការពារជាតិនាខែឧសភា កន្លងទៅ។ ក្នុងសេចក្ដីជូនដំណឹង បានបញ្ជាក់ថា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ១៩ និងរួមចំណែកសម្រាលបន្ទូកចំណាយថវិកាជាតិដ៏ធំក្នុងឆ្នំា២០២០ ក្រសួងសម្រេចផ្អាកជាបណ្ដោះអាសន្ន ការជ្រើសរើសបេក្ខជន បេក្ខនារី ជាសិស្សនិស្សិត បញ្ចូលក្របខណ្ឌសថ្មីក្នុងកលយោធពលខេមរភូមិន្ទសម្រាប់ឆ្នាំ២០២០៕