We TV Cambodia

ក្រសួងការងារ

នេះជាហេតុផល អ្នកគួរញ៉ាំទឹកឃ្មុំឆៅនិងក្រូចឆ្មា ជាមួយទឹកក្ដៅឧណ្ឌៗ

អត្ថប្រយោជន៍ ១១ យ៉ាង រាងកាយអ្នកនឹងទទួលបានពីទឹកឃ្មុំឆៅនិងក្រូចឆ្មាជាមួយទឹកក្តៅឧណ្ឌៗ។ សុខភាពសំខាន់ណាស់ បើយើងមានសុខភាពល្អ អ្វីក៏យើងអាចបន្តធ្វើបានដូចគ្នា។ សកម្មភាពតិចតួចជាប្រចាំ នឹងធ្វើឲ្យអ្នកមានសុខភាពល្អ រាងល្អ និងមិនងាយឈឺ។ គុណប្រយោជន៍ទាំង ១១ មានដូចជា៖ ១ ជួយរំលាយអាហារ ២ កាត់បន្ថយនិងការពារការហើមពោះ ៣ ជួយសម្អាតក្រពះនៅពេលព្រឹកហើយជៀសវាងការទល់លាមក…

ការនាំចេញគ្រាប់ស្វាយចន្ទីកើនឡើង ៣៤០%

តួលេខពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បង្ហាញថាចាប់ពីខែមករាដល់ខែសីហាឆ្នាំ ២០២១ ប្រទេសកម្ពុជាបាននាំចេញផលិតផលគ្រាប់ស្វាយចន្ទីប្រមាណ ៨៧៦.៥២១ តោនទៅកាន់ទីផ្សារបរទេសដោយមានការកើនឡើង ៣៤០ ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទីផ្សារធំ ៗ សម្រាប់គ្រាប់ស្វាយចន្ទីរបស់កម្ពុជាគឺវៀតណាម ចិន ថៃ ជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង កូរ៉េ ហូឡង់ បង់ក្លាដែស ឡាវ…

ក្រសួងការងារ ជូនដំណឹងស្ដីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី២៦) ជូនបងប្អូនកម្មករនិយោជិត

អត្ថបទដោយ៖រដ្ឋ ស្រីពេជ្រ ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្ដីប្រកាសស្ដីពីការបើកប្រាក់ឧបត្ថម្ភជាលើកទី២៦ ដល់កម្មករនិយោជិតសរុបចំនួន៥,២៣១ នាក់ នៅរោងចក្រ សហគ្រាសចំនួន ១៣ ក្នុងវិស័យកាត់ដេរ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងការងារ ថ្ងៃ​២៧  សីហា ឆ្នាំ២០២០។ តាមរយៈសេចក្ដីប្រកាសរបស់ក្រសួងការងារបានឱ្យដឹងថា កម្មករនោយោជិតចំនួន ៥,២៣១ នាក់…

ក្រុមហ៊ុនធំៗចំនួនបី នឹងផ្តល់ឱកាសការងារជាង១០០កន្លែងនៅថ្ងៃស្អែកនេះ

អត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ ភ្នំពេញ៖ បន្ទាប់ពីបានឈប់សម្រាកថ្ងៃសងចូលឆ្នាំខ្មែរយ៉ាងសប្បាយរីករាយរួចមក ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់ជូននូវឱកាសការងារចំនួន១៣៣កន្លែង ក្នុងមុខតំណែងជាច្រើនពីក្រុមហ៊ុនធំៗចំនួន០៣ នឹងត្រូវផ្តល់ជូនសិស្ស និស្សិត យុវជន អ្នកស្វែងរកការងារ។ នេះបើតាមសេចក្ដីប្រកាសនៅថ្ងៃ២៥ សីហា ឆ្នាំ២០២០។ បើតាមលោក ឆោម…

ក្រសួងការងារបន្តជូនដំណឹងដល់កម្មករដែលព្យួរកិច្ចសន្យាការងារ ដើម្បីទៅបើកប្រាប់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលលើកទី១៣

ដោយ៖ពេជ្រ ភ្នំពេញ៖ ក្រសួងការងារបន្តជូនដំណឹងដល់កម្មករដែលព្យួរកិច្ចសន្យាការងារ ដើម្បីទៅបើកប្រាប់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលលើកទី១៣។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃ ១៤ កក្កដា ឆ្នាំ២០២០។ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភជូនដល់កម្មករនិយោជិតសរុបចំនួន ១៩,៧០៤នាក់ ដែលព្យួរកិច្ចសន្យាការងារនៅរោងចក្រ-សហគ្រាសចំនួន ៦០ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដើម្បីទៅបើកប្រាប់នៅតាមកន្លែងភ្នាក់ងារវីង ជាលើកទី១៣។…

ក្រសួងការងារ ជូនដំណឹងពីការបើកផ្តល់ប្រាក់ឧបត្ថម្ភ លើកទី៩ ជូនកម្មករនិយោជិត ក្នុងវិស័យកាត់ដេរ និងទេសចរណ៍

ដោយ៖ពេជ្រ ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនដំណឹងពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី ៩) ជូនបងប្អូនកម្មករនិយោជិតសរុបចំនួន ៣ ៥៣៦ នាក់ នៅរោងចក្រ សហគ្រាសចំនួន ១៩ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងថ្ងៃ០៦ កក្កដា…

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជូនដំណឹងពីការបើកប្រាក់ឧបត្ថម្ភជាលើកទី៧ ជូនកម្មករនិយោជិត

ដោយ៖ពេជ្រ ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនដំណឹងពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី ៧) ជូនបងប្អូនកម្មករនិយោជិតសរុបចំនួន ១២,៧៦០នាក់ នៅរោងចក្រ សហគ្រាសចំនួន ៣៤ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងថ្ងៃ២៣ មិថុនា ឆ្នាំ ២០២០នេះ។…

កម្មករនិយោជិតចំនួន៥មុឺននាក់ដែលព្យួរកិច្ចសន្យាការងារ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល

ភ្នំពេញ៖កម្មករនិយោជិតចំនួន៥មុឺននាក់ដែលព្យួរកិច្ចសន្យាការងារ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ទាំង១៦៥សហគ្រាស នឹងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល ជាលើកទី៣។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្នុងថ្ងៃនេះ។ ក្នុងសេចក្ដីប្រកាសបានឲ្យដឹងថា កម្មករនិយោជិតចំនួន ៤៩៩៦០នាក់ នៃរោងចក្រ សហគ្រាសទាំង១៦៥ នៃវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យាការងារ តម្រូវទៅបើកប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល តាមរយៈភ្នាក់ងារវីង។ សូមបញ្ជាក់ដែរថា នេះជាលើកទី៣ហើយ…

កម្មកររោងចក្រ៩៣នាក់ បានដាក់ឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ

ដោយ៖ពេជ្រ ភ្នំពេញ៖កម្មកររោងចក្រចំនួន៩៣នាក់ ក្នុងចំណោមកម្មករ៩៥នាក់ បានដាក់ឲ្យធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល១៤ថ្ងៃ បន្ទាប់ពីត្រឡប់ចូលធ្វើការងារវិញ។ នេះបើតាមក្រសួងការងារនាថ្ងៃ២៣​ មេសា ឆ្នាំ​២០២០ នេះ។ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា មានកម្មកររោងចក្រមកត្រួតពិនិត្យសុខភាពចំនួន៩៥នាក់ ដែលក្នុងនោះមានកម្មករចំនួន៩៣ នាក់ដែលបានដាក់ឲ្យធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល១៤ថ្ងៃ និងដាក់ឲ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត២ ចំនួន២នាក់។ សូមបញ្ជាក់ថា កាលពីម្សិលមិញនេះ មានកម្មកររោងចក្រ៣១២…

សម្រាប់ថ្ងៃនេះ មានកម្មករប្រមាណ៣១២ នាក់បានធ្វើតេស្តពិនិត្យសុខភាព

ដោយ៖ពេជ្រ ភ្នំពេញ៖ក្នុងថ្ងៃ២២ មេសា ឆ្នាំ ២០២០ នេះ ក្រសួងការងារបានឲ្យដឹងថា​មានកម្មកររោកចក្រប្រមាណ៣១២ នាក់មកត្រួតពិនិត្យសុខភាព។ កម្មកររោងចក្រ៣១២ បានមកត្រួតពិនិត្យសុខភាព បន្ទាប់ពីត្រឡប់ចូលធ្វើការវិញក្នុងកំឡុងបុណ្យចូលឆ្នាំខ្មែរវិញ។បើតាមក្រសួងការងារបានឲ្យដឹងថា មានកម្មករ៣១១នាក់បានដាក់ឲ្យធ្វើចត្តាឡីស័កនៅផ្ទះរយៈ ១៤ថ្ងៃ  និងដាក់ឲ្យនៅមណ្ឌលចត្តាឡីស័កកម្រិត២ ចំនួន១នាក់។ សូមបញ្ជាក់ដែរថា​ កាលពីថ្ងៃម្សិលមិញនេះ មានកម្មកររោងចក្រប្រមាណ៤០៥នាក់ បានមកត្រួតពិនិត្យសុខភាព និងមានកម្មករ…