We TV Cambodia

កូវីដ១៩

ព្រឹកនេះ ពិភពលោករកឃើញអ្នកឆ្លងកូវីដ១៩ថ្មីសរុបជិត ៥០ម៉ឺននាក់

អត្ថបទ៖ រដ្ឋ ស្រីពេជ្រ បើយោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះ ចំនួនឆ្លងជំងឺ កូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់៦៧,៨៩៣,៣៦១ករណី ហើយក្នុងនោះមនុស្សសរុប ១,៥៤៩,៥១៦នាក់ស្លាប់ និងជាង…

អ្នកប៉ះពាល់ «ព្រឹត្តិការណ៍២៨ វិច្ឆិកា» សរុបទាំងអស់ចំនួនជិត១មុឺននាក់

អត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ ភ្នំពេញ៖ យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនាព្រឹកថ្ងៃទី៤​ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានឲ្យដឹងថា គិតពីថ្ងៃទី ២៩ខែវិច្ឆិកាដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានធ្វើការតេស្តអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា សរុបទាំងអស់ចំនួន ៩៧៩៣នាក់ ដែលក្នុងចំនួននេះមាន  ២៣នាក់បានឆ្លងវីរុសកូវីដ-១៩ ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ…

រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីម្នាក់ទៀត លើស្ត្រីជនជាតិបារាំង

អត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ   ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងថា នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីម្នាក់ ដែលជាស្ត្រីជនជាតិបារាំង ទើបធ្វើដំណើរមកពីប្រទេសបារាំង ចូលមកកម្ពុជា។ ស្ត្រីជនជាតិបារាំងដែលរកឃើញមានឆ្លងកូវីដ១៩ មានអាយុ ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ…

រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី០១នាក់ លើបុរសជនជាតិប៉ូឡូញ

អត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ (ភ្នំពេញ )៖  ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ ស្តីពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន០១នាក់លើបុរសជនជាតិប៉ូឡូញ ដែលទើបធ្វើដំណើរចូលមកកម្ពុជា ខណៈមិនមានករណីជាសះស្បើយឡើយ។ បើតាមសេចក្ដីប្រកាសបានឱ្យដឹងថា បុរសជនជាតិប៉ូឡូញអាយុ៤៧ឆ្នាំ ដែលរកឃើញមានជំងឺកូវីដ១៩នេះ មានអាសយដ្ឋានស្នាក់នៅបណ្ដោះអាសន្ន នៅសណ្ឋាគារមួយ ក្នុងខេត្តព្រះសីហនុ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសប៉ូឡូញ…

រកឃើញករណីវិជ្ជមានកូវីដ១៩ចំនួន០៤នាក់ទៀត

ដោយ៖ពេជ្រ ភ្នំពេញ៖ កម្ពុជារកឃើញករណីវិជ្ជមានកូវីដ១៩ចំនួន០៤នាក់ទៀតលើស្រី្តជនជាតិខ្មែរ និងបុរសជនជាតិខ្មែរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃ២៤ កក្កដា ឆ្នាំ២០២០នេះ។ យោងតាមលទ្ធផលវិភាគសំណាកពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានឱ្យដឹងថា ពួកគាត់មានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃ ទី២៣ ខែកក្កដា ឆ្នាំ២០២០ ហើយបច្ចុប្បន្ន អ្នកជំងឺជាបុរសទាំង០៣នាក់នេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ និងអ្នកជំងឺជាស្ត្រី០១នាក់ ត្រូវបានដាក់ឱ្យ…

ក្រសួងសុខាភិបាលចេញសេចក្ដីប្រកាសពីការការពារខ្លួនពីកូវីដ១៩ ក្នុងរយៈពេលឈប់សម្រាកខាងមុខ

ដោយ៖ពេជ្រ ភ្នំពេញ៖ ក្រសួងសុខាភិបាលចេញសេចក្ដីប្រកាសពីការណែនាំក្នុងការការពារខ្លួនពីកូវីដ១៩ ក្នុងរយៈពេលឈប់សម្រាកខាងមុខដែលមានរយៈពេល៥ថ្ងៃ ដើម្បីសងថ្ងៃឈប់សម្រាកការងារសម្រាប់បុណ្យចូលឆ្នាំខ្មែរ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃ១៧ កក្កដា ឆ្នាំ២០២០។ ក្រសួងចេញសេចក្ដីប្រកាសពីការណែនាំ និងការការពារយ៉ាងដូច្នេះ​ក៏ព្រោះតែក្នុងថ្ងៃឈប់សម្រាកខាងមុខ ប្រជាជននឹងមានដំណើរកម្សាន្តទៅតាមទីកន្លែងនានាក្នុងប្រទេសកម្ពុជា ទន្ទឹមនឹងនេះ ទោះបីជាកម្ពុជាមិនមានការឆ្លងជំងឺកូវីដ១៩ ដូចប្រទេសដទៃក៏ពិតមែន តែក៏ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ។ ក្នុងសេចក្ដីប្រកាសបានឱ្យដឹងទៀតថា ត្រូវប្រកាន់នូវវិធានការការពារខ្លួន រក្សាគម្លាត កាត់បន្ថយការជួបជុំ…

កម្ពុជារកឃើញករណីវិជ្ជមានកូវីដ១៩ចំនួន៥នាក់ថ្មីទៀត

ដោយ៖ពេជ្រ ភ្នំពេញ៖ កម្ពុជាបានរកឃើញករណីវិជ្ជមានកូវីដ១៩ លើមនុស្ស៥នាក់ ដែលក្នុងនោះមានជនជាតិខ្មែរចំនួន៣នាក់ និងជនជាតិអាមេរិកចំនួន២នាក់ ដែលជាករណីនាំចូលពីក្រៅប្រទេស។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា នាព្រឹកថ្ងៃ១៧ កក្កដា ឆ្នាំ២០២០។ ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន០៥នាក់ ដែលក្នុងនោះមានបុរសជនជាតិខ្មែរចំនួន០២នាក់ ស្ត្រីជនជាតិខ្មែរ០១នាក់ និងបុរសជនជាតិអាមេរិកចំនួន០២នាក់ ហើយករណីវិជ្ជមានទាំង៥នាក់នេះគឺនាំចូលពីអាមេរិក។ ក្រសួងសុខាភិបាលបានឱ្យដឹងថា…

អ្នកវិភាគ៖ វិស័យខុនដូនៅកម្ពុជានឹងងើបមុខឡើងវិញ ក្នុងត្រីមាសទី២ឆ្នាំ២០២១

ដោយ៖ពេជ្រ ភ្នំពេញ៖ វិស័យខុនដូនៅកម្ពុជានឹងងើបមុខឡើងវិញ ក្នុងត្រីមាសទី២ឆ្នាំ២០២១។ នេះបើតាមអ្នកវិភាគជំនាញក្នុងវិស័យខុនដូ នៅកម្ពុជា។ ជាអ្នកជំនាញវិស័យខុនដូមួយរូប លោកស្រី អាន សុធីតា   បានបញ្ជាក់ថា បច្ចុប្បន្នថ្វីត្បិតតែវិស័យខុនដូ កំពុងមានបញ្ហាប្រឈមក្នុងការលក់ ដោយសារតែជំងឺកូវីដក្ដី ប៉ុន្ដែទីផ្សារខុនដូនឹងងើបមុខឡើងវិញ ក្នុងចន្លោះពេលត្រីមាសទី១ ឬទី២ នៅឆ្នាំ២០២១ខាងមុខនេះ។ លោកស្រីបានបន្តថា ការផ្ទុះឡើងនៃជំងឺកូវីដ១៩…

បុរសជនជាតិខ្មែរម្នាក់ បានរកឃើញថាផ្ទុកកូវីដ១៩

ដោយ៖ពេជ្រ ភ្នំពេញ៖បុរសជនជាតិខ្មែរម្នាក់ដែលបានធ្វើដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ បានរកឃើញថាផ្ទុកកូវីដ១៩។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃ១៦ កក្កដា ឆ្នាំ២០២០។ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន០១នាក់ទៀត បុរសខ្មែរដែលធ្វើដំណើរត្រឡប់មកពីប្រទេសអារ៉ាប់ប៊ីសាអូឌី។ ក្រសួងសុខាភិបាលបានឲ្យដឹងថា អ្នកជំងឺកូវីដ១៩ ដែលទើបរកឃើញនេះ ជាបុរសជានជាតិខ្មែរអាយុ…

កម្ពុជារកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៩នាក់ទៀត ដែលជាករណីនាំចូល

ដោយ៖ពេជ្រ ភ្នំពេញ៖ ក្រសួងសុខាភិបាលបានរកឃើញករណីអ្នកឆ្លងមេរោគកូវីដ១៩ ចំនួន៩នាក់ថ្មីទៀត ដែលជាករណីនាំចូលពីក្រៅប្រទេស។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលនាព្រឹកថ្ងៃ ១៤ កក្កដា​នេះ។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា អ្នកផ្ទុកជំងឺកូវីដ១៩នេះទាំង៩នាក់នោះ ជាអ្នកធ្វើដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌីត កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០កន្លង។ អ្នកជំងឺទាំង៩នាក់នេះ ត្រូវបានពិនិត្យរកឃើញជំងឺកូវីដ១៩ កាលពីថ្ងៃទី១៣ ខែកក្កដាម្សិលមិញ ហើយត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ។…