ដើម្បីទប់ទល់កូវីដ ១៩ កម្ពុជា នឹងកាត់ការចំណាយ ៥០% លើក្រសួងមួយចំនួន ឯក្រសួង៣ទៀត កាត់២៥%
ដោយ៖ស្រីពេជ្រ រូបភាព Facebook page សម្ដេច ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា នឹងកាត់បន្ថយការចំណាយចំនួន ៥០%ទៅលើក្រសួងមួយចំនួន ចំណែកឯក្រសួងការបរទេស ក្រសួងពាណិជ្ជកម្ម និងទីស្ដីការគណៈរដ្ឋមន្រ្តី នឹងកាត់តែ២៥%នៃការចំណាយប៉ុណ្ណោះ ដើម្បីត្រៀមថវិការមួយចំនួនប្រយុទ្ធនឹងជំងឺកូវីដ១៩។នេះជាប្រសាសន៍របស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត វិទ្យាស្ថានវ៉ាន់ដាគណនេយ្យ នៅព្រឹក…