We TV Cambodia

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី

កិច្ចប្រជុំពេញអង្គ សម្រេចអនុម័តនូវសេចក្ដីព្រាងច្បាប់ចំនួន៣ និងបញ្ហាផ្សេងៗមួយចំនួន

ដោយ៖ពេជ្រ ភ្នំពេញ៖ លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កាលពីថ្ងៃម្សិលមិញនេះ បានអនុម័តលើចំណុចចំនួន៣ និងបញ្ហាផ្សេងៗមួយចំនួន។ យោងតាមទីស្ដីការគន់រដ្ឋមន្រ្តី បានឲ្យដឹងថា កិច្ចប្រជុំពេញអង្គនាថ្ងៃម្សិលមិញនេះ ពិភាក្សាលើសេចក្ដីព្រាងច្បាប់ ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ, សេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងសេចក្ដីព្រាងច្បាប់ស្ដីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រួមនិងបញ្ហាផ្សេងៗ។ ខាងក្រោមនេះគឺជាសេចក្ដីប្រកាសព័ត៌មានទាំងស្រុង ពីទីស្ដីការគណៈរដ្ឋមន្រ្តី៖