We TV Cambodia

កសិករ

កម្ពុជាប្រមូលផលស្រូវវស្សាសម្រេចបាន ជាង ១,៧៨៨ លានហិកតា

អត្ថបទ៖ រដ្ឋ ស្រីពេជ្រ ភ្នំពេញ៖ យោងតាមរបាយការណ៍របស់នាយកដ្ឋានដំណាំស្រូវនៃអគ្គនាយកដ្ឋានកសិកម្មបានឲ្យដឹងថាសកម្មភាពប្រមូលផលស្រូវវស្សារបស់ប្រជាកសិករនៅឆ្នាំនេះសម្រេចបានជាង ១,៧៨៨ លាន ហិកតា ស្មើនឹង ៦៤.១០% ដែលទទួលបានបរិមាណផលសរុប ៥ ៦៥២ ២៩៧ តោន ដែលក្នុងនេះទិន្នផលជាមធ្យមទទួលបានចំនួន ៣,១៦ តោនក្នុងមួយហិកតា។ បើតាមការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ…

កសិករអ៊ុំ ហុកលី៖ អាចចិញ្ចឹមកង្កែប និងត្រីអណ្តែងបានក្នុងមួយឆ្នាំ៣ដង

ដោយ៖ពេជ្រ ព្រះវិហារ៖ ជាកសិករមួយរូបក្នុងខេត្តព្រះវិហារ លោកអ៊ុំ ហុកលី​អាចចិញ្ចឹមកង្កែប និងត្រីអណ្ដែងបានបីដងក្នងមួយឆ្នាំ។ នេះបើតាមហ្វេសប៊ុក ផ្លូវការរបស់ឯកឧត្តមវេង សាខុន ថ្ងៃ ២៦ កក្កដា ឆ្នាំ ២០២០។ កសិកររូបនេះ បានចាប់ផ្តើមសាកល្បងចិញ្ចឹមកង្កែបក្នុងតង់ផ្លាស្ទិកនៅឆ្នាំ២០១៨ ចំនួន ០៥តង់ សរុប ៦០ម៉ែត្រក្រឡា…

ប្រជាកសិករខេត្តកោះកុង ងាកមកដាំដំណាំបន្ថែមពីរបរនេសាទ ដើម្បីផ្គត់ផ្គង់គ្រួសារ

ដោយ៖ពេជ្រ កោះកុង៖ ប្រជាកសិករខេត្តកោះកុង ងាកមកដាំដំណាំបន្ថែមពីរបរនេសាទ ដើម្បីផ្គត់ផ្គង់គ្រួសារ ស្របពេលកូវីដ១៩។ នេះបើតាមប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ថ្ងៃ ២៣ កក្កដា ឆ្នំា២០២០។ កសិករខេត្តកោះកុងបង្កើនការដាំដំណាំរួមផ្សំបន្ថែមលើមុខបរបរនេសាទសមុទ្រ ដើម្បីជួយសម្រួលដល់ជីវភាពគ្រួសារឲ្យកាន់តែមានភាពប្រសើរឡើងមួយកំរិតទៀត។ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង លោក អ៊ី ម៉េងលាង មានប្រសាសន៍ថា…

ដំណាំខ្ទឹមស្លឹកនិងបន្លែក្នុងខេត្តកំពង់ឆ្នាំង អាចឱ្យកសិកររកចំណូលបានពី ២ពាន់ទៅ ៥ពាន់ ដុល្លារអាមេរិកក្នុងមួយឆ្នាំ

ដោយ៖ពេជ្រ ភ្នំពេញ៖ ដំណាំខ្ទឹមស្លឹក និងដំណាំបន្លែក្នុងខេត្តកំពង់ឆ្នាំង អាចឱ្យកសិកររកចំណូលបានពី ២ពាន់ទៅ ៥ពាន់ ដុល្លារអាមេរិកក្នុងមួយឆ្នាំ។​នេះបើតាមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ថ្ងៃ២៣ កក្កដា ឆ្នាំ២០២០។ កសិករក្នុងស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង អាចរកចំណូលពី ២ពាន់ទៅ ៥ពាន់ ដុល្លារអាមេរិកក្នុងមួយឆ្នាំ ពីការដាំដំណាំខ្ទឹមស្លឹក និងដំណាំបន្លែ…

កសិករក្នុងខេត្តតាកែវរកប្រាក់ចំណូលបានខ្ពស់ ដោយសារមុខរបរចិញ្ចឹមចង្រិត

ដោយ៖ពេជ្រ តាកែវ៖ កសិករក្នុងខេត្តតាកែវរកប្រាក់ចំណូលបានខ្ពស់ ដោយសារមុខរបរចិញ្ចឹមចង្រិត ដោយសារមានតម្រូវការទីផ្សារខ្លាំង ទំាងប្រជាជនក្នុងខេត្ត និងនាំចេញមករាជធានីភ្នំពេញ ។ នេះបើតាម លោក ញឿក ភារម្យ កសិករចិញ្ចឹមចង្រិតក្នុងខេត្តតាកែវ។ លោក ញឿក ភារម្យ  បានឲ្យដឹងថា មុខរបរចិញ្ចឹមចង្រិតរបស់កសិករ ក្នុងភូមិទំពាំងឬស្សី ឃុំបារាយណ៍…