We TV Cambodia

កសិកម្ម

អង្ករកម្ពុជាចំនួនជាង ២៨០,០០០ តោន បាននាំចេញទៅក្រៅ ក្នុងរយៈពេល ៦ ខែដំបូង

ប្រទេសកម្ពុជាបាននាំចេញអង្ករចំនួន ២៨០,៤៥០ តោនក្នុងអំឡុងពេល ៦ ខែដំបូងនៃឆ្នាំ២០២១ គឺធ្លាក់ចុះ ២៩,៤៧ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ រូបតំណាង អង្ករកម្ពុជាត្រូវបានដឹកជញ្ជូនទៅ ៤៧ ប្រទេសជុំវិញពិភពលោក ហើយប្រទេសចិននៅតែជាទីផ្សារធំជាងគេដែលបានទិញអង្ករកម្ពុជាចំនួន ១៤៣,២៩៣ តោន។ ក្នុងនោះមាន ២០ ប្រទេសនៅអឺរ៉ុប ៥ ប្រទេសនៅអាស៊ាន…

កំពង់ធំ៖ សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីចាប់ផ្ដើមដឹកជញ្ជូនទៅប្រទេសជប៉ុនដោយផ្ទាល់

សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីប្រមាណ ៧,៦ តោនព បានដឹកជញ្ជូនទៅប្រទេសជប៉ុនដោយផ្ទាល់។ រូបតំណាង ទំនិញបានទៅដល់កំពង់ផែមួយនៅប្រទេសជប៉ុនកាលពីដើមខែមិថុនា បន្ទាប់ពីចំណាយពេលមួយខែលើការដឹកជញ្ជូនពីកម្ពុជាទៅជប៉ុន។ នេះគឺជាការដឹកជញ្ជូនគ្រាប់ធញ្ញជាតិដំបូងបង្អស់របស់សិប្បកម្មស្វាយចន្ទីកម្ពុជាទៅប្រទេសជប៉ុនក្រោមកិច្ចសន្យាជាមួយក្រុមហ៊ុនជប៉ុន  Top Planning Japan Co., Ltd.​​​​ ។ ការនាំចេញជាលើកទី ២ ក៏បានធ្វើឡើងនៅក្នុងខែមិថុនានេះ ចំណែកឯការដឹកជញ្ជូនមួយផ្សេងទៀតនឹងត្រូវធ្វើឡើងនៅក្នុងអំឡុងខែកក្ដដា។ រូបតំណាង ទិន្នន័យពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានបង្ហាញថា…

កម្មវិធី«ASPIRE» រួមចំណែកឱ្យវិស័យកសិកម្មវិវត្តន៍ទៅរកភាពទំនើប

ដោយ៖ពេជ្រ ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងអនុវត្តកម្មវិធីមួយឈ្មោះថា “ការផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ ដែលហៅថាកាត់ថា” ASPIRE” ហើយកម្មវិធីនេះ គឺបានរួមចំណែកឱ្យវិស័យកសិកម្មវិវត្តន៍ទៅរកភាពទំនើប។ បើតាមហ្វេសប៊ុក របស់រដ្ឋមន្រ្តីក្រសួងកសិកម្ម បានឱ្យដឹងថា គម្រោងនេះ ទទួលការឧបត្ថម្ភថវិកាពីរាជរដ្ឋាភិបាលតាមរយ:ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គការមូលនិធិអន្តរជាតិដើម្បីអភិវឌ្ឍន៍វិស័យកសិកម្ម ហៅកាត់ថា…

ដំឡូងមីសរីរាង្គខេត្តព្រះវិហារ លក់បានតម្លៃខ្ពស់ ៣៦០ រៀលក្នុងមួយគីឡូ

ដោយ៖ ពេជ្រ ភ្នំពេញ៖  ដំឡូងមីសរីរាង្គក្នុងខេត្តព្រះវិហារ អាចលក់បានតម្លៃខ្ពស់ ៣៦០ រៀលក្នុងមួយគីឡូ។ នេះបើតាមការបញ្ជាក់ពីផេករដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទកាលពីពេលកន្លងទៅ។​ បើតាមប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ បានឲ្យដឹងថា សហគមន៍កសិកម្មលើកកម្ពស់កសិករ ស្ថិតនៅឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ មានចិត្តសប្បាយចិត្តជាពន់ពេក ដែលបាននិងកំពុងមមាញឹកប្រមូលផលដំឡូងមីសរីរាង្គលក់ជូនក្រុមហ៊ុនសាជីវកម្មកសិកម្មកម្ពុជា(CACC)តាមកិច្ចសន្យា ដោយទទួលបានតម្លៃខ្ពស់ ៣៦០…

កសិករខេត្តព្រៃវែង បង្កើនការដាំដុះដំណាំក្រោយប្រមូលផលស្រូវរួច

សម្រួលអត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ (ព្រៃវែង) ៖ ប្រជាកសិករនៅខេត្តព្រៃវែង បានបង្កើនការដាំដុះដំណាំរួមផ្សំផ្សេងៗបន្ថែម ក្រោយពីប្រមូលផលស្រូវវស្សារួច ដើម្បីសម្រួលជីវភាព ក្នុងគ្រួសារឱ្យកាន់តែប្រសើរឡើង។ បើតាមប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តព្រៃវែង  លោក អ៊ុក សំណាង បានឱ្យដឹងថា ក្រោយពីប្រមូលផលស្រូវរដូវវស្សារូចរាល់ ប្រជាកសិករខេត្តព្រៃវែង…

ការចិញ្ចឹមសត្វ និងដាំបន្លែ បានជួយសម្រួលជីវភាពប្រជាកសិករក្នុងឃុំគោកស្រុក

អត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ ត្បូងឃ្មុំ៖ ការចិញ្ចឹមសត្វ និងដាំបន្លែ បានជួយសម្រួលជីវភាពប្រជាកសិករ​ក្នុងឃុំគោកស្រុក ខេត្តត្បូងឃ្មុំ។ នេះបើតាម ឯកឧត្តម វេង សាខន ថ្ងៃ ០១ កញ្ញា ឆ្នាំ២០២០  ដើម្បីពិនិត្យការចិញ្ចឹមសត្វក្នុងស្រុករបស់កសិករ សេង សូត្រ និងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មបៃតងគោកស្រុក…

ដំណាំស្ពៃក្តោប និងស្ពៃបូកគោក្នុងខេត្តមណ្ឌលគីរី ជាតម្រូវការទីផ្សារធំនៅភ្នំពេញ

ដោយ៖ពេជ្រ មណ្ឌលគិរី៖  បន្លែស្ពៃក្តោប និងស្ពៃបូកគោក្នុងខេត្តមណ្ឌលគីរី ជាតម្រូវការទីផ្សារធំនៅភ្នំពេញ ដែលមានតម្លៃសមរម្យ សេចក្តីត្រូវការទីផ្សារខ្ពស់។ នេះបើតាមហ្វេសប៊ុក ផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ថ្ងៃ​ ២៨​ កក្កដា ឆ្នាំំ២០២០។ ជាម្ចាស់ចំការនៅខេត្តមណ្ឌលគិរី  ក្រុងសែនមនោរម្យ លោក គ្រី ម៉េង…

កម្ពុជានាំចេញចេកអំបូងជាង ១៤ម៉ឺនតោន ក្នុងរយៈពេល៦ខែដំបូងក្នុងឆ្នាំនេះ

ដោយ៖ពេជ្រ ភ្នំពេញ៖ កម្ពុជានាំចេញចេកអំបូងលឿងជាង ១៤ម៉ឺនតោន ក្នុងរយៈពេល៦ខែដំបូងក្នុងឆ្នាំនេះ។ នេះបើតាមលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃ ១៧ កក្កដា ឆ្នាំ២០២០។ នៅក្នុងរយៈពេល៦ខែ ក្នុងឆ្នាំ២០២០នេះ ការនាំចេញចេកមានចំនួនជាង ១៤ម៉ឺនតោន គិតជាទឹកប្រាក់មានចំនួនជាង ៦៨លានដុល្លារអាមេរិក និងមានទិសដៅនាំចេញទៅកាន់អឺរ៉ុប…

ប្រជាកសិករស្នើឲ្យក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទជួយណែនាំពីរបៀបនិតិវិធីចងក្រងជាបណ្តុំឬសហគមន៍អ្នកដាំបន្លែដើម្បីងាយស្រួលរកទីផ្សារនិងទទួលបានតំលៃខ្ពស់

ដោយ៖ពេជ្រ ត្បូងឃ្មុំ៖ ប្រជាកសិករស្នើឲ្យក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទជួយណែនាំពីរបៀបនិតិវិធីចងក្រងជាបណ្តុំឬសហគមន៍អ្នកដាំបន្លែដើម្បីងាយស្រួលរកទីផ្សារនិងទទួលបានតំលៃខ្ពស់។ នេះបើតាមសំណូមពរពីពលរដ្ឋក្នុងកម្មវិធីសង្គមយើងរបស់វិទ្យុជាតិកម្បុជាកាលពីម្សិលមិញនេះ។ ជាប្រជាពលរដ្ឋមួយរូប មកពីខេត្តត្បូងឃ្មុំ លោក ខ្លឹម បានលើកឡើងជាសុំណូមពរក្នុងកម្មវិធីជីវិតយើងសង្គមយើងរបស់វិទ្យុជាតិកម្ពុជាថា៖« ចូលដល់រដូវវស្សាគ្រប់ក្រុមគ្រួសារទាំងអស់បាននាំគ្នាដាំបន្លែបង្ការរួមផ្សំជាលក្ខណៈគ្រួសារស្ទើរពេញភូមិតែមិនអាចផ្គត់ផ្គង់ទីផ្សារបាននោះទេ។ប្រជាពលរដ្ឋចង់ដាំដំណាំជាលក្ខណៈទ្រង់ទ្រាយធំ នាំចេញទៅទីផ្សារ ប៉ុន្តែពួកគាត់គ្មានបច្ចេកទេសគ្រប់គ្រាន់ និងខ្វះទីផ្សារ»។ លោកបន្តថា ចង់ឲ្យខាងក្រសួងកសិកម្មមេត្តាធ្វើមិចឲ្យចុះមកពន្យល់យ៉ាងមិចជាបន្តបន្ទាប់ដំណាំដាំដុះដូចជា ដំឡូង ពោត សណ្តែតជាដើម ដោយមានវិធានការយ៉ាងណាចាត់ចែងឲ្យមន្ត្រីមកពិនិត្យប្រជាពលរដ្ឋផ្ទាល់ក៏ជួយទិញទំនិញកសិផល ពីប្រជាពលរដ្ឋដើម្បីស្តារឡើងវិញដល់ជីវភាពរបស់ប្រជាកសិករ…

ដំណាំខ្ទឹមស្លឹកនៅសហគមន៍ឃុំទឹកហូត ផ្គត់ផ្គង់ទីផ្សារបានពី៣តោនទៅ៤តោនក្នុង១ថ្ងៃ

រូបភាពប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង ដោយ៖ស្រីពេជ្រ កំពង់ឆ្នាំង៖ ប្រជាកសិករនៅសហគមន៍ឃុំទឹកហូត អាចដាំណាំខ្លឹមស្លឹកដោយផ្គត់ផ្គង់ទៅកាន់ទីផ្សារក្នុងស្រុកតាមរយៈឈ្មួញប្រមូលទិញ ក្នុងបរិមាណខ្លឹមស្លឹកចំនួន៣ទៅ៤តោនក្នុងមួយថ្ងៃ ចំពោះតម្លៃវិញគឺ១.៣០០រៀលក្នុងមួយគីឡូក្រាម ពោលគឺលើសតម្លៃទីផ្សារធម្មតាចំនួន ១០០រៀល។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំ ​កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១៩ កន្លងទៅនេះ។ លោកស្រីរិត ចន្ថា ប្រធានសហគមន៍…