We TV Cambodia

ករណីនាំចូល

កម្ពុជារកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៩នាក់ទៀត ដែលជាករណីនាំចូល

ដោយ៖ពេជ្រ ភ្នំពេញ៖ ក្រសួងសុខាភិបាលបានរកឃើញករណីអ្នកឆ្លងមេរោគកូវីដ១៩ ចំនួន៩នាក់ថ្មីទៀត ដែលជាករណីនាំចូលពីក្រៅប្រទេស។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលនាព្រឹកថ្ងៃ ១៤ កក្កដា​នេះ។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា អ្នកផ្ទុកជំងឺកូវីដ១៩នេះទាំង៩នាក់នោះ ជាអ្នកធ្វើដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌីត កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០កន្លង។ អ្នកជំងឺទាំង៩នាក់នេះ ត្រូវបានពិនិត្យរកឃើញជំងឺកូវីដ១៩ កាលពីថ្ងៃទី១៣ ខែកក្កដាម្សិលមិញ ហើយត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ។…