We TV Cambodia

Sundar Pichai៖ នាយកប្រតិបត្តិក្រុមហ៊ុន Google​ ដ៏គួរឱ្យស្ញប់ស្ញែង

Sundar Pichai៖  នាយកប្រតិបត្តិក្រុមហ៊ុន Google​ ដ៏គួរឱ្យស្ញប់ស្ញែង
រូបភាពប្រភព៖ អុីនធឺណេត

ដោយ៖ស្រីពេជ្រ

លោក Pichai កើតនៅថ្ងៃទី ១២ ខែកក្កដាឆ្នាំ ១៩៧២ នៅម៉ាឌូរ៉ា, តាមីលណាឌូប្រទេសឥណ្ឌា ក្នុងគ្រួសារតាមិល។

បើនិយាយពីការសិក្សា លោក សាន់ដារ បានបញ្ចប់ការសិក្សាដំបូងនៅប្រទេសឥណ្ឌា។ គាត់បានបញ្ចប់សញ្ញាបត្រពីវិទ្យាស្ថានបច្ចេកវិទ្យាឥណ្ឌា Kharagpur ផ្នែកវិស្វកម្មលោហធាតុ។ ក្រោយមកគាត់បានបន្ត ថ្នាក់អនុបណ្ឌិត ពីសាកលវិទ្យាល័យ ស្ទែនហ្វដ ផ្នែកវិទ្យាសាស្ត្រ,វិស្វកម្ម និងអនុបណ្ឌិតពីសាលា Wharton នៃសាកលវិទ្យាល័យ Pennsylvania សហរដ្ឋអាមេរិក ជំនាញ គ្រប់គ្រងពាណិជ្ជកម្ម។

Pichai បានចូលបម្រើការងារនៅ Google ក្នុងឆ្នាំ ២០០៤។ ថ្ងៃដំបូងរបស់គាត់នៅ ក្រុមហ៊ុន Google គាត់បានដឹកនាំ និងផលិត soft ware ឱ្យអតិថិជនរបស់ដូចជា Google Chrome និង Chrome OS ។ គាត់និងក្រុមរបស់គាត់ដើរតួយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍កម្មវិធីដូចជា Gmail, Google Drive and Google Maps។

ដោយសារសមិទ្ធផលទាំងនេះហើយ ទើបនៅថ្ងៃទី ១០ ខែសីហាឆ្នាំ ២០១៥ លោក Pichai ត្រូវបានជ្រើសរើសឱ្យធ្វើជានាយកប្រតិបត្តិបន្ទាប់របស់ក្រុមហ៊ុន Google ។

ក្នុងរយៈពេលតែជាង ១០ ឆ្នាំប៉ុណ្ណោះ Pichai បានដឹកនាំកិច្ចខិតខំប្រឹងប្រែងដ៏ជោគជ័យសម្រាប់គម្រោងសំខាន់ៗដូចដែលបានរៀបរាប់ខាងលើ។ និយាយជារួម គាត់និងក្រុមការងារទាំងមូល គឺជាស្នូលនៃភាពជោគជ័យផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Google ហើយសមិទ្ធផលទាំងអស់ពិតជាទទួលបានការពេញនិយមយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ។

នាយកប្រតិបត្តិរូបនេះ មានសមត្ថភាពអស្ចារ្យក្នុងការមើលឃើញអនាគត។ គាត់អាចមើលឃើញអ្វីដែលជាតម្រូវការនាពេលអនាគត និងនិយាយជាមួយក្រុមការងារនូវផែនការទាំងនោះដើម្បីអភិវឌ្ឍក្រុមហ៊ុន។​

ចំពោះគាត់ ការផ្តោតលើលទ្ធផលគឺជាលក្ខណៈសំខាន់នៃភាពជាអ្នកដឹកនាំមិនថាការងារបែបណានោះទេ គឺគាត់តែងតែយកចិត្តទុកដាក់និងប្រុងប្រយ័ត្នមែនទែន។

ជារួម គាត់ជាបុគ្គលគួរឱ្យគោរពស្ញប់ស្ញែងរាល់គុណសម្បត្តិ និងស្នាដៃដែលគាត់បានដឹកនាំកន្លងមក មិនតែប៉ុណ្ណោះគាត់ក៏ជាថ្នាក់ដឹកនាំដែលទទួលបានការស្រលាញ់ចូលចិត្តពីបុគ្គលិកគ្រប់គ្នាផងដែរ៕

Related Articles