We TV Cambodia

ហេតុផលមួយចំនួន យើងត្រូវដឹងថ្ងៃនៃទិវាបរិស្ថានពិភពលោក

ហេតុផលមួយចំនួន យើងត្រូវដឹងថ្ងៃនៃទិវាបរិស្ថានពិភពលោក

ទិវាបរិស្ថានពិភពលោកត្រូវបានប្រារព្ធនៅថ្ងៃទី៥ ខែមិថុនាជារៀងរាល់ឆ្នាំនៅតាមបណ្ដាប្រទេសទូទាំងពិភពលោក។ វាបានបង្កើតឡើងដើម្បីរំលឹកឲ្យមនុស្សយល់ដឹងពីសារៈសំខាន់នៃធម្មជាតិ ថាមពលបៃតងដែលជួយឲ្យប្រព័ន្ធអេកូឡូស៊ីមានតុល្យភាព។  យើងម្នាក់ៗត្រូវចូលរួមថែរក្សាការពារ និងយកចិត្តទុកដាក់ចំពោះបរិស្ថាន។ យើងគួរតែដឹងថា ធម្មជាតិអាចរស់បានដោយគ្មានមនុស្ស មានតែមនុស្សយើងដែលពិបាករស់ប្រសិនបាត់បង់ធម្មជាតិ។​

ទិវាបរិស្ថានពិភពលោកបានបង្កើតឡើងដោយសភាអង្គការសហប្រជាជាតិនៅឆ្នាំ១៩៧២ ដែលជាថ្ងៃដំបូងនៃសន្និសីទស្តុកខុល ( Stockholm) ស្តីពីបរិស្ថានមនុស្ស។ ជាលើកដំបូង វាត្រូវបានគេប្រារព្ធឡើងក្រោមប្រធានបទ​ ​ «ផែនដីតែមួយ»​ នៅឆ្នាំ១៩៧៤។

រូបតំណាង
រូបតំណាង
រូបតំណាង

អត្ថបទ៖​ ង៉ាន់ សុគុន

Related Articles