We TV Cambodia

បរិមាណនៃការនាំម្រេចចេញកើនឡើងក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ ២០២១

បរិមាណនៃការនាំម្រេចចេញកើនឡើងក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ ២០២១

កម្ពុជាបាននាំចេញម្រេចប្រមាណ ៧.៤៦១ តោនត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល៥ខែចាប់ពីខែមករាដល់ខែឧសភា​ ឆ្នាំ ២០២១ ។

ទីផ្សារសំខាន់សម្រាប់ម្រេចកម្ពុជា គឺបណ្តាប្រទេសអ៊ឺរ៉ុប ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង រុស្ស៊ី សហរដ្ឋអាមេរិច អារ៉ាប់រួម វៀតណាម
ស៊ុយអ៊ែត បេឡារូស ឆេក ណូវែហ្សែឡង់ អូស្រ្តាលី  ថៃ សិង្ហបុរី អូស្ត្រាលី និងតៃវ៉ាន់។

ម្រេចត្រូវបានដាំដុះនៅតាមតំបន់ជាច្រើនក្នុងប្រទេសកម្ពុជារួមមាន ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តកំពត និងខេត្តកែប។ ម្រេចកំពតត្រូវបានគេស្គាល់ច្រើនបំផុតជាមួយនឹងតម្លៃខ្ពស់។​​ ម្រេចក៏ជាផលិតផលកសិកម្មសម្គាល់ភូមិសាស្ត្រ (GI) ពីសហភាពអឺរ៉ុបក្នុងឆ្នាំ ២០១៦ និងពីអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្នុងឆ្នាំ ២០១០ ។

ប្រភព៖ AKP

អត្ថបទ៖ ង៉ាន់ សុគុន

Related Articles