We TV Cambodia

គន្លឹះកុំឲ្យភ័យ ដើម្បីត្រៀមខ្លួនប្រលងថ្នាក់ជាតិ( បាក់ឌុប)

ជីវិតសិស្សានុសិស្សនៅថ្នាក់វិទ្យាល័យ មានមុខវិជ្ជារៀនច្រើនណាស់រហូតត្រូវបែងចែកជាថ្នាក់សង្គម និងថ្នាក់វិទ្យាសាស្រ្តទៀតផង។ ទន្ទឹមនឹងគ្នានេះដែរ ពួកគេតែងមានការព្រួយបារម្ភ ខ្វល់ខ្វាយ ភ័យ នៅពេលឈានជើងចូលដល់ថ្នាក់ទី១២​ ដែលជាឆ្នាំចុងក្រោយនៃជីវិតវិទ្យាល័យ។ ថ្នាក់វិទ្យាល័យ ជាពេលវេលាដ៏មានតម្លៃខ្លាំងណាស់ មានភាពស្និទស្នាលគ្នាខ្លាំង មានអនុស្សាវីយ៍ជាមួយមិត្តស្ទើររាប់មិនអស់ គ្រប់យ៉ាងដិតដាមជាមួយការចង់ចាំល្អៗដែលគ្មានថ្ងៃភ្លេចបាន។ ទោះបីជាខំសិក្សាបន្ថែមប៉ុណ្ណាក៏ដោយ​ អារម្មណ៍នៅតែព្រួយបារម្ភពីការប្រលងថ្នាក់ជាតិនាខាងមុខ។

ដើម្បីជំនួយបន្ថែម ក៏ដូចជាជួយសម្រួលផ្លូវចិត្តកុំឲ្យបារម្ភច្រើន! តោះមកមើលបទពិសោធន៍របស់ កញ្ញា លីសា ដែលកំពុងត្រៀមចូលថ្នាក់ទី១២ឆាប់នេះ ថាតើគាត់បានត្រៀមខ្លួនក្នុងការរៀបចំផែនការរៀនយ៉ាងណាខ្លះ!

រូបភាពផ្ដល់ដោយ៖ Chheang Yuki Liza

ទី១ កំណត់ផែនការក្នុងការរៀន

យើងត្រូវកំណត់មុខវិជ្ជានីមួយៗ ថាយើងថារៀនមុខវិជ្ជាអ្វីមុខគេ ថ្ងែនេះយើងរៀនអ្វី ស្អែកយើងរៀនអ្វី ហើយថ្ងៃបន្ទាប់យើងរៀនអ្វី ដោយក្នុងមួយថ្ងែយកពេល ១ម៉ោង សម្រាប់មួយមុខវិជ្ជាក៏បានដែរ។ បើធ្វើបាន នោះវាពិតជាជួយយើងបានច្រើនណាស់ ហើយយើងក៏មានទំនុកចិត្តកាន់តែខ្ពស់លើមុខវិជ្ជានោះផងដែរ។ ប៉ុន្តែយើងក៏ត្រូវចេះបែងចែកពេលវេលា ដើម្បីសម្រាកលំហែខួរក្បាលយើងផងដែរ ជាពិសេសមើលថែសុខភាពឲ្យបានល្អ កុំឲ្យឈឺដុនដាន ជៀសវាងខកខានបានរៀនសូត្រ។

ទី២ រៀនតាមដានខ្លួនឯង

ចេះអី ធ្វើណឹង! យើងកុំតាមគេ ដោយសារអ្នកមួយចំនួនគាត់គិតថា ចូលថ្នាក់វិទ្យាសាស្ត្រវិញ មានសង្ឃឹមជាប់ជាង អាចចេះរូបមន្ត ប៉ុន្តែនេះមិនមែនជាបញ្ហាចម្បងទេ បញ្ហានោះគឺគាត់ចេះច្បាស់ឬមិនច្បាស់ ព្រោះមួយចំនួន គាត់ចាំតែរូបមន្តមែន មេរៀនចេះចាំមែន តែដោះស្រាយលំហាត់វិញ គឺមិនចេះតែម្ដង គេលាក់គំនួចតែបន្តិច យើងគាំង។ អីចឹង បើអាច កុំបង្ខំខ្លួនឯង ធ្វើអ្វីដែលខ្លួនឯងអាចធ្វើបាន។ បើដឹងថាខ្លួនឯងមិនចូលចិត្តថ្នាក់វិទ្យាសាស្រ្ត តែស្រលាញ់មុខវិជ្ជាខាងសង្គមជាង យើងគួរសម្រួចខ្លួនយើងរៀនវាវិញ។

និងចុងក្រោយ កាត់បន្ថយការដើរលេង ប្រើពេលខ្ជះខ្ជាយទៅលើទូរស័ព្ទ ដោយងាកមកយកពេលពង្រឹងលើមុខវិជ្ជាត្រូវប្រលងនាពេលខាងមុខ។

បើដាក់ចិត្តហើយមិនធ្វើ នោះស្មើនឹងបរាជ័យ!​

រូបភាពផ្ដល់ដោយ៖ Chheang Yuki Liza
រូបភាពផ្ដល់ដោយ៖ Chheang Yuki Liza
រូបភាពផ្ដល់ដោយ៖ Chheang Yuki Liza

ចុចអានបន្ត៖ រៀនយ៉ាងម៉េច ទើបមិនងាយបរាជ័យ

អត្ថបទ៖ ង៉ាន់ សុគុន

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *