We TV Cambodia

Jack Ma៖ ចង់ចាប់ផ្តើមអាជីវកម្មជោគជ័យ ត្រូវយល់ដឹងគន្លឹះសំខាន់ៗអ្វីខ្លះ?

Jack Ma៖ ចង់ចាប់ផ្តើមអាជីវកម្មជោគជ័យ ត្រូវយល់ដឹងគន្លឹះសំខាន់ៗអ្វីខ្លះ?

ដោយ៖ស្រីពេជ្រ

ប្រភព៖ Google

 

ស្ថាបនិកក្រុមហ៊ុន Alibaba ត្រូវបានគេស្គាល់គាត់ទូទាំងសាកលលោក ដោយសារតែប្រាជ្ញារបស់គាត់ ភាពឆ្លាតវៃរបស់គាត់ក្នុងការអភិវឌ្ឍ និងដឹកនាំក្រុមហ៊ុនរហូតបានជោគជ័យមិនគួរអោយជឿរហូតមានភាគហ៊ុន និងក្រុមហ៊ុនដៃគូររកសុីជាច្រើន។

រឿងមួយ ដែលអ្នកគួរយកមកគិតឡើងវិញ តាមរយៈការចែករំលែកបទពិសោធន៍ពីមហាសេដ្ឋជនជាតិចិនរូបនេះគឺថា បើអ្នកទើបតែចាប់ផ្ដើមអាជីវកម្មដំបូងៗ ដែលហៅថា Business start up ដាច់ដាចត្រូវតែរៀនពីកំហុសឆ្គងពីអ្នកដទៃតាមដែលអាចធ្វើទៅបាន។ ព្រោះថាកាលបើរៀនពី បុគ្គលជោគជ័យភ្លាមៗពេកនោះ អ្នកមិនអាចរកឃើញនូវចំនុចខុសឆ្គងរបស់គេ ដើម្បីមកអភិវឌ្ឍខ្លួនអ្នកបានទេ។

គាត់បន្តទៀតថា ការស្វែងយល់ពីហេតុផល ថាហេតុអ្វីបានជាអ្នកទាំងនោះបរាជ័យ? នៅពេលដែលអ្នកអាចយល់បាន នោះអ្នកនឹងមាន គំនិតគិតគិតគូរបានល្អិតល្អន់ជាងមុន ព្រោះអ្នកអាចរៀបចំផែនការ ប្រឈមនឹងហានិភ័យបានល្អជាងមុន។

ពិសេសជាងនោះទៅទៀត គាត់បាននិយាយថា៖« អ្នកគួរកុំរៀនពី គាត់ ( Jack Ma) ឬប៊ីល ហ្គេត ប៉ុន្តែអ្នកគួររៀនពីអ្នកជិតខាងរបស់អ្នក មនុស្សជុំវិញអ្នក។ ព្រោះថា ពួកគេបានធ្វើអ្វីៗជាច្រើនដូចអ្នក ស្រដៀងអ្នកដែរ តែហេតុអ្វីគេទទួលបានភាពល្អប្រសើរជាងអ្នក ហើយហេតុអ្វីបានជាអ្នកមិនអាចដូចគេ? នៅពេលដែលអ្នករកឃើញចម្លើយ នោះអ្នកនឹងកែប្រែស្ថាការបានល្អជាមិនខាន»។

បន្ថែមពីនោះ អ្នកគួរតែជួសជុលដំបូលបាក់បែករបស់អ្នក កំឡុងពេលដែលមានពន្លឺព្រះអាទិត្យ បានសេចក្ដីថា អ្នកគួរតែដុសខាត់សមត្ថភាព ឬភាពចន្លោះខ្វះខាតអ្នកជាមុនសិន មុននឹងអ្នកចាប់ផ្ដើមធ្វើអ្វីមួយ ឬរកសុីជាដើម។ ជាក់ស្ដែង នៅពេលដែលក្រុមហ៊ុនមួយល្អ អ្នកអាចប្ដូរទៅក្រុមហ៊ុនមួយទៀតដែលល្អជាងក្រុមហ៊ុនចាស់  តែបើក្រុមហ៊ុនថ្មីមានបញ្ហា អ្នកកុំរត់ចោលក្រុមហ៊ុននោះអី អ្នកត្រូវនៅរហូតដល់ថ្ងៃមួយដែលក្រុមហ៊ុននោះមានភាព ប្រសើរឡើងវិញ នោះទើបជាអ្វីដែលអ្នកបានរៀនសូត្រច្រើនជាង រត់គេចពីបញ្ហា សំងំយកសុខតែម្នាក់ឯង៕​

 

Related Articles