ហាងទូរស័ព្ទដៃ និង ផ្សារទំនើបៗជាច្រើនក្នុងប្រទេសវៀតណាមបាន បញ្ឃប់ការលក់ចេញនូវម៉ូឌេល Iphone x,xr បើទោះបីផ្សារផលិតផលនេះ នៅមានអាទិភាពរហូតដល់ ១ ទៅ ២ឆ្នាំខាងមុខទៀតក៏ដោយ។
គេហទំព័រអាជីវកម្មខ្នាតយក្សចំនួនពីររបស់ប្រទេសវៀតណាម គឺ Mobile World និង Dien may Xanh បានបិទទីផ្សារប្រកាសលក់ Iphone x,xr ទៅហើយ ខណៈដែលគេហទំព័រទាំងពីរនេះនៅតែមានអ្នកចូលមើលរាប់លាននាក់ ហើយអតិថិជនដែលបានស្វែងរកម៉ូឌែលទាំងនោះ អាចបានមើលតែត្រឹមផលិតផលថ្មីដូចជា iPhone 8 Plus, iPhone 11 or iPhone XS តែប៉ុណ្ណោះ នេះបើយោងតាមការលើកឡើងរបស់អ្នកតំណាងគេហទំព័រ Mobile World។ ថ្លែងពីអាជីវករក៏បានលើកឡើងដែរថា ម៉ូឌែលទាំងពីរនេះ នៅតែបន្ដមានការលក់ ក៏ប៉ុន្ដែមានកម្រិតតិចដែលនៅសល់ក្នុងស្ដុក ចំណែកអ្វីដែលសំខាន់នោះ ភ្នាក់ងាចែកចាយបន្ដក៏លែងទទួលនាំចូលមកទៀតដែរ ។
វាគឺជាព័ត៌មានមួយដែលមិននឹកស្មានដល់ទៅហើយ ដែលនេះក៏ព្រោះតែ iPhone X កាលប៉ុន្មានខែកន្លងទៅ នៅតែឈលើលំដាប់លេខរៀងកំពូលស្មាតហ្វូនដែលមានការចាប់អារម្មណ៍ខ្លាំង។ ប៉ុន្ដែបើគិតទៅលើរូបរាងលក្ខណៈខាងក្រៅ ជាមួយនឹងម៉ូដែល iPhone XS គឹស្រដៀងគ្នា ជាមួយនឹងបច្ចេកវិទ្យាក៏ល្អគ្រប់គ្រាន់ ខុសតែម្យ៉ាងទេគឺតម្លៃខុសគ្នាច្រើនណាស់។ បច្ចុប្បន្នវត្ដមាន iPhone XS វាមាននៅក្នុងស្ដុកច្រើនទៅហើយ ហើយក៏នឹងត្រៀមខ្លួនផ្លាស់ប្ដូរប្រសិនបើនៅតែមានការនាំចូលស៊េរីថ្មីៗជាបន្ដបន្ទាប់។ ហេតុដូច្នេះប្រសិនជាគ្មានការនាំចូលផលិតថ្មីនោះទេ ប្រហែលអាយុកាល iPhone X មិនខ្លីនោះដែរក្នុងប្រទេសវៀតណាម។
គូសបញ្ជាក់ផងដែរថា iPhone X ជាគឺជាប្រភេទស្មាតហ្វូនដែលបន្ដលក់ដាច់ក្នុងឆ្នាំ ២០១៧ ខណៈដែល iPhone XR ត្រូវបានគេចាត់ទុកថាផុតស៊េរី នឹងមានម៉ូឌែលផ្សេងទៀត ដូចជា iPhone 6s, 7 និង8 ក៏ស្ទើរតែមិនអាចគ្រប់គ្រងដំណែងខ្លួនបានដែរ។
