We TV Cambodia

Hyundai Agro គ្រោងនាំចេញ បន្លែស្រស់ និងគ្រឿងផ្សំម្ហូបអាហារ ពីកម្ពុជា

Hyundai Agro គ្រោងនាំចេញ បន្លែស្រស់ និងគ្រឿងផ្សំម្ហូបអាហារ ពីកម្ពុជា
រូបភាពឯកសារ

បើតាមរយៈនៃការលើកឡើងរបស់ក្រុមហ៊ុន Hyundai Agro នៅកម្ពុជា បានឲ្យដឹងថា ខ្លួននឹងនាំចេញនូវបន្លែ និង គ្រឿងផ្សំស្រស់ៗចេញពីកម្ពុជាទៅកាន់ប្រទេសកូរ៉េខាងត្បូង ក្នុងពេលបំណាច់ខែ មិថុនា ខាងមុខនេះ។ គ្រឿងផ្សំ និងបន្លែដែលត្រូវនាំចេញនោះ នឹងត្រូវវេចខ្ចប់ដាក់ជាក្រុម ក្នុងនោះមាន ដូចជា ស្លឹកចេក ត្រយូងចេក ស្លឹកក្រូចសើច ស្លឹកគ្រៃ ត្រកួន ខ្ញី និងជាច្រើនផ្សេងទៀត សរុប ១៦មុខ។

លោក Chang Hoon Lee នាយកគ្រប់គ្រងផ្ទាល់ក្រុមហ៊ុន បានថ្លែងថា​ ក្រុមហ៊ុនលោក បានសាកល្បងផ្ញើរ ស្លឹកក្រូចសើចជាគំរូរួចហើយ ហើយក៏បានទទួលការឆ្លើយតបមកវិញដោយ ពួកគេព្រមទទួលយក ហើយឥលូវក្រុមហ៊ុនរបស់លោក កំពុងតែរៀបចំ ទៅលើផ្នែកផលិតផលស្លឹកក្រូចសើច ដោយរៀបចំបុគ្គលិក មួយចំនួនធ្វើការ ជាមួយនឹងផ្នែកផ្គត់ផ្គង់ជាកសិករ តាមបណ្ដាខេត្ដ គ្រប់២៥ខេត្ដក្រុងដើម្បីធានាឲ្យបានទំនិញប្រកបដោយគុណភាព​។  ក្រុមហ៊ុនរង់ចាំការឆ្លើយតបពី ផ្នែកកសិករ​ ហើយក្រុមហ៊ុន​ក៏នឹងផ្គត់ផ្គង់វិញនូវ ជីសរីរាង្គ សម្រាប់ដំណាកសិកម្មនេះផងដែរ។

ជាគម្រោងជាក់ស្ដែង ក្រុមហ៊ុនត្រូវការ ទំនិញអាចចន្លោះពី ៥០ ទៅ ១០០តោន ក្នុងមួយឆ្នាំ ទៅលើមុខទំនិញនីមួយៗ។ ប៉ុន្ដែក្រុមហ៊ុន ក៏មិនទាន់ពន្លឿនពេកនោះទេ ដោយឡែក ក្រុមហ៊ុននឹងចាប់ផ្ដើមម្ដងមួយជំហានៗ។ សម្រាប់ទីផ្សារតម្លៃទិញពីកសិករ ស្លឹកក្រូចសើច មានតម្លៃពី ១០០០៛ ទៅ​១៥០០៛ ក្នុងមួយគីឡូ។

ដោយ៖ Stince

Related Articles