We TV Cambodia

Grand China Life Insurance រួមដៃជាមួយនឹង Chief Commercial Bank ក្នុងការបង្កើតសេវាធានារ៉ាប់រងថ្មីមួយ

 
 

ដោយៈ ទិន សុខាវុធ

ក្រុមហ៊ុនធានារ៉ាប់រង Grand China Life Insurance បានចុះអនុស្សារណនៃការយោគយល់​គ្នាមួយ (MOU)​ ជាមួយ​នឹង​ធនាគារពាណិជ្ជ Chief Commercial Bank កាលពីថ្ងៃទី ១៣ ខែ ធ្នូ​ ឆ្នាំ​ ២០១៩​ កន្លងទៅ ក្នុង​គោលបំណង​រួ​ម​ដៃ​គ្នា​បង្កើត​សេវា​ធានារ៉ាប់រង​មួយ​ថ្មី​ទៀត​។

លោក សឿង​ មុនីរឹទ្ធិ នាយកប្រតិបត្តិ​របស់​ធនាគារ Chief Commercial Bank បានអោយ​ដឹងថា វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា​ កំពុង​តែ​មានសន្ទុះ​ជាខ្លាំង​។ ហើយ​ការរួម​ដៃ​រវាងធនាគាររបស់លោក ជាមួយ​នឹង Grand China Life Insurance នឹងកាន់​តែ​ធ្វើអោយ​វិស័យ​នេះ​កាន់តែ​មានសំទុះខ្លាំង​ឡើង​ថែម​ទៀត​។

លោកបានបន្ថែមទៀត​ថា ដោយ​ហេតុថា​ប្រជាពលរដ្ឋកម្ពុជា​មានចំណូលកាន់​តែខ្ពស់​ទៅ ២ អាស្រ័យ​ហេតុ​នេះ ពួកគេ​នឹង​មាន​សមត្ថភាព​អាច​ទិញ​សេវាធានារ៉ាបរង់របស់លោកជា​ពុំខានឡើយ​។

មួយវិញទៀត ដោយ​ច្បាប់​នឹងបទដ្ឋាននានាកំពុង​ត្រូវ​បានបង្កើតឡើង ដើម្បី​ធ្វើអោយ​វិស័យធានារ៉ាប់រង​នៅកម្ពុជាកាន់​តែ​គួរ​អោយ​ជឿ​ទុកចិត្ត លោក​នាយក​ប្រតិបត្តិរួប​នេះ​ជឿង​ថា ប្រជាពលរដ្ឋ​​កម្ពុជា​កាន់តែ​មិនរុញរាក្នុង​ការទិញ​សេវា​ធានារ៉ាប់រង​ឡើយ​។

ក្រុមហ៊ុនធនារ៉ាប់រង Grand China Life Insurance បាន​ទទួល​អាជ្ញាបណ្ណបើកធ្វើ​អាជីកម្មនៅកម្ពុជា ពី​ក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​ កាលពីឆ្នាំ ២០១៧ តែ​បានបើក​ដំណើរការលក់​សេវា​ធនារ៉ាប់រង នៅក្នុង​កំឡុង​ឆ្នាំ ២០១៨ ៕

Related Articles