បរទេស៖ ក្រុមហ៊ុនសេវា ដឹកជញ្ជូន Grab Holding Inc (Grab Taxi) ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បើកទ្វារទទួលយកនូវការវិនិយោគបន្ថែម ពីក្រុមហ៊ុនចំនួនពីរមកពី ប្រទេសជប៉ុន ក្រោមទំហំទឹកប្រាក់ដល់ទៅ ៨៥០ លានដុល្លារ។
ក្រុមហ៊ុនជប៉ុនចំនួន២ មាន ក្រុមហ៊ុន TIS ផ្ដល់សេវាកម្មផ្នែកដំណោះស្រាយ បច្ចេកវិទ្យា(អាយធី) បានបោះទុនវិនិយោគទឹកប្រាក់ ១៥០ លានដុល្លារ និង ក្រុមហ៊ុន Mitsubishi UFJ Financial Group ធ្វើការលើវិស័យធនាគារ ហិរិញ្ញវត្ថុ ក៏បានបោះទុនវិនិយោគចំនួន ៧០០លានដុលារអាមេរិក ជាមួយនឹងក្រុមហ៊ុន Grab ដើម្បីសម្រួលដល់ ការប្រើប្រាស់សេវាកម្ម នឹងបំពេញតម្រូវការអតិថិជន។
ការមើលឃើញនូវចំនុចពិសេស នៃកិច្ចសហប្រតិបត្ដិការរវាងដៃគូទាំងពី Grab និង TIS ស្ថិតក្នុងគម្រោង ដើម្បីផ្ដល់ភាពងាយស្រួល និង មធ្យោបាយថ្មីនៃការបង់ប្រាក់ ដោយកាត់បន្ថយការបង់ប្រាក់សុទ្ធ មកអនុវត្ដតាមវិធីបង់ប្រាក់បែបបច្ចេកវិទ្យាវិញម្ដង។ លោក Ming Maa អគ្គនាយក ក្រុមហ៊ុន Grab បានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំ សម្រាប់គម្រោងសហការនេះ ហើយនឹងធានាឲ្យបាននូវ លក្ខណៈល្អប្រសើរ ទាំងផ្នែកសេវាកម្ម ផ្នែកហិរញ្ញវត្ថុ ក្នុងតំបន់អាស៊ីអាគ្នេយ៍។
គូសបញ្ជាក់ផងដែរថា នៅឆ្នាំ ២០១៩ Grab នៅតែបន្តរីកចម្រើន និង ពង្រឹងគោលជំហរឈានមុខគេក្នុងការបញ្ជាទិញរថយន្តតាមបច្ចេកវិទ្យាការ ដឹកជញ្ជូនចំណីអាហារ និងការទូទាត់តាមទូរស័ព្ទនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នឹងមិនត្រឹមតែប៉ុណ្ណោះ Grab ក៏មានជា ក្រុមហ៊ុនហិរញ្ញវត្ថុហើយក៏ កំពុងពង្រីកអាជីវកម្មរបស់ខ្លួនយ៉ាងឆាប់រហ័សបន្ថែម លើផលិតផលសេវាកម្មហិរញ្ញវត្ថុ ដូចជា សេវាកម្មធានារ៉ាប់រងអតិថិជន និងប្រាក់កម្ចីអតិថិជននៅក្នុងតំបន់។
អត្ថបទដោយ៖ Stince
ប្រភព៖ ក្រៅស្រុក
