We TV Cambodia

GMAC៖អំពាវនាវម្ចាស់អគារទាំងអស់ មេត្តាចុះថ្លៃជួល៣០%

GMAC៖អំពាវនាវម្ចាស់អគារទាំងអស់ មេត្តាចុះថ្លៃជួល៣០%

ដោយ៖ពេជ្រ

ភ្នំពេញ៖ សមាគមកាត់ដេរកម្ពុជា បានចេញលិខិតអំពាវនាវម្ចាស់អាគារទាំងអស់ ដែលបានជួលឲ្យរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា ដោយអនុគ្រោះ យោគយល់ចុះថ្លៃជួលអាគារចំនួន៣០% ។ នេះបើតាមលិខិតអំពាវនាវរបស់សមាគមកាត់ដេរកម្ពុជាក្នុងថ្ងៃនេះ។

ក្នុងលិខិតនេះ បានឲ្យដឹងថា ដោយសារតែឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ផលិតផលស្បែកជើង និងផលិតផលធ្វើដំណើរ ក្នុងប្រទេសកម្ពុជាកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារតែជំងឺកូវីដ១៩ ហើយផលប៉ះពាល់នេះ គឺកាន់តែធ្ងន់ធ្ងរទៅៗ។

ជាក់ស្ដែង មានរោងចក្រចំនួន១៨០ បានព្យួរផលិតកម្មរបស់ខ្លួន ខណៈរោងចក្រ៦០ទៀត នឹងព្យួរផលិតកម្មនាពេលខាងមុខផងដែរ​​ ដោយសារតែភាពមិនអានទ្រទ្រង់ក្នុងការចំណាយ ខណៈដែលរោងចក្រមានចំណូលទាប។

បន្ថែមពីនេះ សមាគមសំណូមពរយ៉ាងទទូច ឲ្យម្ចាស់អាគារចុះថ្លៃ៣០% សម្រាប់រយៈពេល៣ ទៅ៦ខែ ហើយការចុះថ្លៃនេះ គឺជាការសម្រាលបន្ទុកចំណាយរបស់រោងចក្រ និងចូលរួមចំណែកស្ដារសដ្ឋកិច្ចនៅកម្ពុជាដើម្បីទ្រទ្រង់វិស័យកាត់ដេរនេះ៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *