We TV Cambodia

General Motors (GM) នៅថៃ កំពុងតែរងការគំរាមកំហែង ដាក់ពាក្យបណ្ដឹងពីម្ចាស់យានយន្ដ

General Motors (GM) នៅថៃ កំពុងតែរងការគំរាមកំហែង ដាក់ពាក្យបណ្ដឹងពីម្ចាស់យានយន្ដ
រូបភាពឯកសារ

បរទេស៖ មានការផ្ទុះឡើងនូវការមិនពេញចិត្ដជាខ្លាំងពីបណ្ដា អ្នកប្រើប្រាស់រថយន្ដ Chevrolet ដែលគំរាមគ្រោង​នឹងដាក់ពាក្យបណ្ដឹងទៅកាន់ក្រុមហ៊ុន  General Motor នៅប្រទេសថៃ​ ក្រោយ​ពេលដែល ក្រុមហ៊ុន បានចេញសេចក្ដីប្រកាស​ នឹងដករោងចក្រ ចេញនៅចុងឆ្នាំនេះ។

ក្រុមហ៊ុន General Motor បានប្រកាសកាលពីពាក់កណ្ដាលខែ កុម្ភៈថា នឹងបិទរោងចក្រក្នុងប្រទេសថៃ នៅចុងឆ្នាំនេះ ដោយសារតែតម្រូវការ ក្នុងស្រុកត្រូវថយចុះ និង ទីផ្សារនាំចេញក៏គ្មានការកើនឡើង។ ក្រុមហ៊ុន នឹងប្រកាសបិទនូវការលក់ចេញ នូវប្រភេទរថយន្ដគ្រប់ សេរី និង សម្រេចចិត្ដលក់រោងចក្រនៅ រ៉ាក់យ៉ងផងដែរ។ប៉ុន្ដែទន្ទឹមនឹងការបិទ នេះ​ក្រុមហ៊ុន នៅតែបន្ដការផ្ដល់ជូននូវសេវា ដល់អតិថិជន រហូតចុងឆ្នាំ។ មិនត្រឹមតែប៉ុណ្ណោះ​ក្រុមហ៊ុន ក៏បានទំនាក់ទំនងទៅកាន់បណ្ដា ដៃគូសហការគ្នា ចំនួន ៨៣ សាខាក្រុមហ៊ុន ជួយសម្រួល​ផ្ដល់សេវាបន្ដ ក្រោយពេល ក្រុមហ៊ុនចាកចេញពីប្រទេសថៃ។ ​

មានម្ចាស់រថយន្ដ Chevrolet មិនក្រោម ១០០នាក់នោះទេ ដែលចាត់វិធានការ តាមផ្លូវច្បាប់ ដោយចោទប្រកាន់ថា ក្រុមហ៊ុន បានបំពានច្បាប់នៃកិច្ចព្រមព្រាង លក្ខខណ្ឌទិញរថយន្ដរបស់ពួកគេ។ គម្រោងនៃការចាត់វិធានការ ផ្លូវច្បាប់នេះត្រូវបានធ្វើឡើងក្រោយពេលនៃការ ជួបប្រជុំមួយរវាងម្ចាស់រថយន្ដ និង អ្នកគាំទ្រសិទ្ធិអតិថិជន កាលពីថ្ងៃអង្គារ ។

លោក Phirawat Setthaphanit ម្ចាស់រថយន្ដ Chevrolet បានទទួចថា សេវាកម្មគឺជារឿង ដែលសំខាន់បំផុត ដែលជម្រុញឲ្យអតិថិជនសម្រេចចិត្ដទិញ នូវទំនិញនេះ។​ ដោយ GM ក៏ធ្លាប់បង្ហាញពីក្ដីសង្ឃឹម នៃការ​បន្ដដំណើររបស់ខ្លួនជាយូអង្វែងជាមួយប្រទេសថៃ។ មានការមិនពេញចិត្ដជាច្រើនត្រូវបានលើកឡើង អំពីការសម្រេចនេះ ម្ចាស់រថយន្ដមួយចំនួន បានប្ដេជ្ញាថា នឹងបញ្ជូនរថយន្ដចូលទៅក្រុមហ៊ុនវិញ។

គូសបញ្ជាក់ផងដែរថា​ General Motor គឺជាក្រុមហ៊ុន រោងចក្រផលិតរថយន្ដចម្រុះដ៏ធំរបស់ អាចមេរិក ដែលបានតម្លើងរោងចក្រសាខានៅថៃ។ មានបណ្ដាក្រុមហ៊ុន រថយន្ដទំនើបជាច្រើនដូចជា  Chevrolet,​ Buick, ​GMC, និង Cadillac ត្រូវបានផលិត និងតម្លើង នៅ General Motor សហរដ្ឋអាមេរិក។

អត្ថបទដោយ៖ Stince

ប្រភព៖ Bangkok Post

Related Articles