We TV Cambodia

GDP វៀតណាម កើនដល់ ៣៤០ពាន់លានដុល្លារក្នុងឆ្នាំ២០២០ លើសសិង្ហបុរីទៅទៀត

GDP វៀតណាម កើនដល់ ៣៤០ពាន់លានដុល្លារក្នុងឆ្នាំ២០២០ លើសសិង្ហបុរីទៅទៀត

មូលនិធិរូបិយវត្ថុអន្តរជាតិ បានធ្វើការប៉ាន់ប្រមាណថា ផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមក្នុងឆ្នាំ២០២០នេះ នឹងកើនលើសប្រទេសសិង្ហបុរី ហើយវាជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រវៀតណាម។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន VN Express ។

របាយការណ៍ដដែលនេះបានបង្ហាញទៀតថា GDP វៀតណាមក្នុងឆ្នាំនេះនឹងកើនដល់ ៣៤០,៦ពាន់លានដុល្លារ ដោយមានកំណើនសេដ្ឋកិច្ចប្រមាណ១,៦% ខណៈដែលបណ្ដាប្រទេសក្នុងតំបន់ផ្សេងទៀតដូចជាសុង្ហបុរី ធ្លាក់ចុះ៦%, ប្រទេសថៃធ្លាក់ចុះចន្លោះពី ៧% ទៅ ៩% (យោងតាមការព្យាករណ៍របស់ JSCCIB) ។

សូមជម្រាបថា តាមតួលេខនេះ វៀតណាមនឹងក្លាយជាប្រទេសមានសេដ្ឋកិច្ចធំទី៤ ក្នុងតំបន់អាស៊ាននៅឆ្នាំនេះ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី, ថៃ និងហ្វីលីពីន។ មិនតែប៉ុណ្ណោះ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់ប្រទេសវៀតណាមនៅឆ្នាំនេះនឹងកើនដល់ ៣,៤៩៧ដុល្លារ ដែលឈរនៅលំដាប់ទី៥ ក្នុងចំណោមប្រទេសអាស៊ានធំៗចំនួន៦ នៅពីក្រោយប្រទេសសិង្ហបុរី, ម៉ាឡេស៊ី, ថៃ និងឥណ្ឌូនេស៊ី។

អត្ថបទដោយ៖ Nevin

Related Articles