We TV Cambodia

Facebook ប្រកាសឲ្យដំណើរការ កម្មវិធី facebook Shop ក្នុងប្រទេសកម្ពុជា

Facebook ប្រកាសឲ្យដំណើរការ កម្មវិធី facebook Shop ក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុន ហ្វេសប៊ុក( Facebook) បានសម្រេចដាក់ចេញឲ្យដំណើរការជាផ្លូវការ នូវកម្មវិធីរបស់ខ្លួន ក្នុងផ្ទាំង វេទិការដែលមានឈ្មោះថា Facebook Shop នៅក្នុងប្រទេសកម្ពុជា។ ផ្ទាំងមីនុយថ្មីដែលមានឈ្មោះ​ថា Facebook Shop គឺអ្នកអាចបន្ថែម និងប្រើប្រាស់វាបាននៅក្នុង ហ្វេសប៊ុកផេក និងកម្មវិធី instagram ជាមួយ​នឹងតួនាទី សំខាន់ៗ ដែលអ្នកប្រើប្រាស់ហ្វេសប៊ុកទាំងអស់ អាចដាក់លក់ នូវផលិត​ផលផ្សេងៗរបស់ខ្លួន ដោយភ្ជាប់ជាមួយតម្លៃ និង រូបភាព វីដេអូ នៃទំនិញ។

ការបង្កើត មីនុយថ្មី Facebook Shop នេះ គឺក្នុងគោលបំណងផ្ដល់ភាពងាយស្រួលទៅដល់ បណ្ដាម្ចាស់អាជីវកម្ម មិនថាខ្នាតតួច ធំនោះទេ អ្នកអាចបង្ហោះ លក់​ចែក​ចាយផលិតផល ទៅកាន់សាធារណៈភ្ជាប់ជាមួយនឹងតម្លៃ ដោយមានរូបភាព វីដេអូ។ ហើយមួយវិញទៀត វាក៏មានភាពងាយស្រួលទៅដល់ អ្នកដែលមានបំណង ចង់​ទិញ​ទំនិញអនឡាញផងដែរ​។

ស្របពេល ស្ថានភាពសេដ្ឋកិច្ចពិភពលោក កំពុងតែមានភាពតានតឹង ជាមួយនឹងបញ្ហាប្រឈម​ កូវីដ១៩ បណ្ដាអាជីវម្មធំតូច​លើពិភពលោក ក៏កំពុងតែឧបសគ្គ ក្នុងនោះកម្ពុជាក៏ទទួលរងផលលំបាកនេះ ដែលជាហេតុ អាជីវកម្មខ្លះ ត្រូវបិទទ្វារ ព្រោះមិនអាចទប់ទល់រួចនិងការ ចំណាយថ្លៃឈ្នួលទីតាំង ដូច្នេះជាមធ្យោបាយ ល្អ សម្រាប់អាជីវកម្មខ្លះ អាចងាកមកចាប់ផ្ដើម សាកល្បងនិង​មុខងាថ្មី របស់ហ្វេសប៊ុក ដែលអាចជម្រុញផលិតអ្នកទៅដល់អតិថិជន។

ដោយ៖ Stince

Related Articles