We TV Cambodia

Facebook កំពុងធ្វើឲ្យម្ចាស់ផេកជាច្រើនក្រពុលមុខ ពិសេសអ្នករកស៊ីអនឡាញ

Facebook កំពុងធ្វើឲ្យម្ចាស់ផេកជាច្រើនក្រពុលមុខ ពិសេសអ្នករកស៊ីអនឡាញ

មួយរយៈចុងក្រោយនេះ ក្រុមហ៊ុន Facebook បានធ្វើកំណែរទម្រង់ជាច្រើនលើ Platform ដ៏ធំរបស់ខ្លួនមួយនេះ ដែលបានធ្វើឲ្យម្ចាស់ផេកហ្វេសប៊ុកជាច្រើនកំពុងក្រពុលមុខ ពិសេសអ្នកលក់អនឡាញតែម្ដង។

បញ្ហាដែលអ្នកប្រើប្រាស់ហ្វេសប៊ុក ពិសេសអ្នករកស៊ីដែលពឹងផ្អែកបណ្ដាញសង្គមមួយនេះកំពុងជួបប្រទះនោះគឺរួមមាន ផេកមិនដំណើរការ, ផេកមិនអាច boost បាន, ការជាប់ Spam ឬ Violent, នឹងការចាប់ content ដែលពីមុនធ្លាប់ផុសបានជាដើម។

មិនតែប៉ុណ្ណោះ អ្វីដែលកាន់តែធ្ងន់ធ្ងរជាងនេះទៀតនោះ គឺហ្វេសប៊ុកបានទម្លាក់ចំនួនអ្នកមើលឃើញផុសរបស់ម្ចាស់ផេកផងដែរ ដោយរាល់ការផុសរបស់អ្នកនៅក្នុងផេកមានអ្នកមើលឃើញមិនដល់១% ផង បើធៀបនឹងចំនួនអ្នក Like និង Follow ផេករបស់អ្នក។ Ex: ហ្វេសប៊ុកផេករបស់អ្នកមានចំនួនអ្នក Follow ១០ម៉ឺននាក់ ប៉ុន្តែពេលរាល់ការបង្ហោះរបស់អ្នកគឺមានអ្នកឃើញមិនដល់ ១ពាន់អ្នកផង បើអ្នកមិនចាយលុយ boost ជាមួយហ្វេសប៊ុក។

សូមជម្រាបថា ហ្វេសប៊ុកគឺជាបណ្ដាញសង្គមដ៏ធំមួយលើពិភពលោក ហើយអាជីវកម្មរាប់លានកំពុងរស់នៅលើ Platform មួយនេះ ដោយក្នុងមួយខែៗពួកគេចំណាយរាប់ពាន់ដុល្លារជាមួយហ្វេសប៊ុកក្នុងការផ្សព្វផ្សាយអាជីវកម្មរបស់ពួកគេ ប៉ុន្តែទោះយ៉ាងណា ក្រុមហ៊ុនហ្វេសប៊ុកបានកែប្រែ policy ជាបន្តបន្ទាប់ និងបានធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មជាច្រើន ទោះបីពួកគេចំណាយលុយរាប់ពាន់ដុល្លារក្នុងមួយខែៗឲ្យទៅក្រុមហ៊ុននេះក៏ដោយ។

អត្ថបទដោយ៖ Nevin

Related Articles