We TV Cambodia

CRF និងអគ្គកុងស៊ុលចិន ពិភាក្សាជំរុញការនាំអង្កចេញឲ្យបាន ១លានតោននាពេលខាងមុខ

CRF និងអគ្គកុងស៊ុលចិន ពិភាក្សាជំរុញការនាំអង្កចេញឲ្យបាន ១លានតោននាពេលខាងមុខ

ក្នុងជំនួបរវាងសហព័ន្ធស្រូវអង្ករកម្ពុជា និងអគ្គកុងស៊ុលចិនប្រចាំប្រទេសកម្ពុជា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើការនាំចេញអង្ករកម្ពុជាទៅចិន ដែលនឹងជំរុញការនាំអង្ករកម្ពុជាឲ្យបាន ១លានតោននាពេលខាងមុខ។

ជាមួយគ្នានេះ ឧកញ៉ា សុង សារ៉ន បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៤ មក មានការចុះអនុស្សរណៈយោគយល់គ្នារវាងកម្ពុជា-ចិន ចំនួន៥អនុស្សរណៈហើយ ដោយបាននិងកំពុងបន្តការនាំចេញមកដល់ត្រឹមខែ៩ ឆ្នាំ២០២០ ទំហំនៃការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន មានការកើនឡើងចំនួនជិត១លានតោន ហើយនឹងឈានដល់ ១,២លានតោនក្នុងពេលឆាប់ៗខាងមុខនេះ។

មិនតែប៉ុណ្ណោះ លោក ឧកញ៉ា ក៏បានលើកឡើងពីមហិច្ឆតានៃការនាំចេញអង្កររបស់កម្ពុជា ដែលមានបំណងជំរុញការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិឲ្យបាន ១លានតោន ចាប់ពីឆ្នាំ២០២១ ហើយដើម្បីសម្រេចគោលដៅនាំចេញនេះ កម្ពុជា គឺមិនអាចខ្វះបានឡើយនៃចំណែកទីផ្សាររបស់ចិន។

សូមជម្រាបថា ក្នុងឆ្នាំ២០២០ នេះ តាមការរំពឹងទុករបស់សហព័ន្ធស្រូវអង្ករកម្ពុជា ការនាំចេញអង្ករកម្ពុជានឹងឈានដល់ ៨០ម៉ឺនតោន ហើយកម្ពុជាត្រូវការសហការយ៉ាងស្អិតរមួតជាមួយចិនបន្ថែមទៀត។ ជាក់ស្តែងក្នុងរយៈពេល ៩ខែ ឆ្នាំ២០២០ ទីផ្សាររបស់ចិនមានចំណែក៣៥% នៃបរិមាណអង្ករនាំចេញអង្ករកម្ពុជាទាំងមូល។

អត្ថបទដោយ៖ Nevin

Related Articles