We TV Cambodia

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ៃ សំណាង រៀបចំសង់មន្ទីពេទ្យសម្រាប់សម្រាកព្យាបាលអ្នកជំងឺកូវីដ-19

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ៃ សំណាង រៀបចំសង់មន្ទីពេទ្យសម្រាប់សម្រាកព្យាបាលអ្នកជំងឺកូវីដ-19

លោក វ៉ៃ សំណាង អភិបាលខេត្តកំពង់ស្ពឺបានដឹកនាំមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុក ឃុំ ភូមិចុះត្រួតពិនិត្យកន្លែងត្រៀមធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលបងប្អូនដែលកើតជំងឺ covid 19 នៅថ្ងៃទី19 ខែមេសា ឆ្នាំ 2021 នេះ។ ទីតាំងនេះស្ថិតនៅក្នុងភូមិអូរអញ្ចាញ ឃុំតាសាល ស្រុកឱរ៉ាល់ ដែលជាសំណង់របស់អ្នកបច្ចេកទេសសាងសង់ទំនប់តាសាលជនជាតិឥណ្ឌា មានផ្ទៃដី 10 ហិកតា មានអាគារសរុប 24 អាគារ ដែលមានសមត្ថភាព អាចផ្ទុកអ្នកជំងឺបានប្រហាក់ប្រហែល100នាក់។

លោកបានជួយក្រើនរំលឹកថា « កុំភ្លេច 3កុំ និង 3ការពារ ឲ្យសោះពុកម៉ែមាមីងបងប្អូនយើង! ហើយរំពឹងថាពុកម៉ែបងប្អូនមាមីងកូនក្មួយនឹងមិនចង់ទៅនៅក្នុងអាគារដែលរដ្ឋបាលខេត្តបានរៀបចំនេះ។ សូមជូនពរពុកម៉ែមាមីងបងប្អូនកូនក្មួយទាំងអស់ជៀសផុតពីជំងឺ covid-19 ទាំងអស់គ្នា »​ ។

គេហទំព័រVei Samnang
គេហទំព័រVei Samnang
គេហទំព័រVei Samnang
គេហទំព័រVei Samnang
គេហទំព័រVei Samnang
គេហទំព័រVei Samnang

ប្រភព៖ គេហទំព័រVei Samnang

ចុចអានបន្ថែម៖ ប្រាក់ដុល្លារបានធ្លាក់ចុះកម្រិតទាបក្នុងរយៈពេលជិតមួយខែ ចំពេលសង្វាក់ផលិតកម្មអាមេរិកធ្លាក់ចុះ

អង្គការសុខភាពពិភពលោក៖ វ៉ាក់សាំងចិន Sinopharm មានប្រសិទ្ធភាពខ្ពស់

អត្ថបទ៖ ង៉ាន់ សុគុន​

Related Articles