We TV Cambodia

COVID-19 បានធ្វើឲ្យក្រុមហ៊ុន ប្រេនល្បីៗលើពិភពលោក បង្ខំចិត្ដផ្អាក កាត់បន្ថយបុគ្គលិក និង បិទទ្វារជាបន្ដបន្ទាប់

COVID-19 បានធ្វើឲ្យក្រុមហ៊ុន ប្រេនល្បីៗលើពិភពលោក បង្ខំចិត្ដផ្អាក កាត់បន្ថយបុគ្គលិក និង បិទទ្វារជាបន្ដបន្ទាប់

 

មេរោគកូវីដ១៩ ត្រូវបានគេដឹងហើយថា មានប្រភពចេញពីទីក្រុង វូហាន ខេត្ដហឺប៉ី នៃប្រទេសចិន។ មេរោគដ៏កាចសាហាវមួយនេះ បានបំបែកខ្លួនអុកឡុកក្នុងប្រទេសចិន កាលពីចុងខែធ្នូឆ្នាំ២០១៩ ហើយក៏បានបន្ដការវាយលុកលើពីភពលោក ចន្លោះ ពាក់កណ្ដាលខែ មករាឆ្នាំ២០២០។ តាមបណ្ដាប្រទេសលើពិភពលោក ដែលទទួលរងការវាយប្រហាពីមេរោគ មួយនេះត្រូវបាន ផ្អាកដំណើរការចរន្ដសេដ្ឋកិច្ចស្ទើតែទាំងស្រុង ដោយសារតែបណ្ដាញអាជីវកម្ម ធុនតូច ធំទាំងអស់ ត្រូវបានផ្អាក ហើយមានខ្លះក៏ត្រូវបានបិទទ្វារតែម្ដង។

យ៉ាងណាមិញ យោងតាមការចុះផ្សាយពី គេហទំព័រអន្ដរជាតិនានា បានឲ្យដឹងថា​ ក្រុមហ៊ុនធំៗម៉ាកល្បីៗ លើពីភពលោកបានទទួល​រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ក្នុងនោះមានក្រុមហ៊ុនខ្លះត្រូវបានបង្ខំចិត្ដ​បិទទ្វារ និងខ្លះទើបតែត្រូវព្យួរសង្វាក់ផលិតកម្ម តែប៉ុណ្ណោះ ដែលក្រុមហ៊ុនទាំងនោះមានដូចជា៖

ទី១ ក្រុមហ៊ុន Cirque de Soleil និង ក្រុមហ៊ុនលក់ផលិតផលនារី Victoria’s Secret ប្រកាសក្ស័យធនកាលពីក្នុងកំលុងពេលខែមិថុនាកន្លងទៅ។ ការសម្រេចចិត្ដប្រកាសបិទទ្វារនៃក្រុមហ៊ុនទាំងពីរនេះ មិនបានធ្វើឡើងភ្លាមនោះទេ ក្រុមហ៊ុនបានធ្វើការត្រួតពិនិត្យ មើលពីស្ថានភាពនៃ​ការវិវត្ដ និងទុកពេលសម្រេចចិត្ដ រយៈលើសពី២ខែ។ ប៉ុន្ដែយ៉ាងណាក៏ដោយ ក្រុមហ៊ុននៅតែ មានសង្ឃឹមងើបឡើងវិញ​ចន្លោះពី៤ទៅ ៦ខែខាងមុខប្រសិនជាស្ថានភាពមេរោគនេះ បាត់ទៅវិញ។

ទី២. ក្រុមហ៊ុនសំលៀកបំពាក់ម៉ាក ZARA ប្រកាសបិទហាងរបស់ខ្លួន ១២០០ កន្លែង ក្រោយពេលដែលក្រុមហ៊ុន ម៉ាកល្បីអេស្ប៉ាញមួយនេះ​ត្រូវបាន ធ្លាក់ចុះប្រាក់ចំនូលដល់ទៅ៤៤% គិតជាទឹកប្រាក់គឺ ជាង៣ពាន់លានយូរ៉ូ រាប់ចាប់ពីខែកុម្ភះ រហូតដល់ខែឧសភា​។ ការសម្រេចចិត្ដបិទ របស់ ZARA គឺក្រុមហ៊ុនងាកមកដំណើរការ អាជីវកម្មលើវិស័យអនឡាញវិញម្ដង ដែលទិន្នន័យបង្ហាញមានការប្រសើរវិញប្រមាណជា៥០%។ ទន្ទឹមគ្នានោះដែរ ក្រុមហ៊ុនផ្សាយពាណិជ្ជកម្មផ្នែកម៉ូដលំដាប់ពិភពលោក La Chapelle ប្រកាសបិទហាងរបស់ខ្លួនចំនួន ៤៣៩១ កន្លែងផងដែរ។

ទី៣. ក្រុមហ៊ុនម៉ាកលំដាប់ពិភពលោកដូចជា Chanel, Hermes, Patek Philippe និងម៉ាក់ Rolex ប្រកាសផ្អាកការផលិតជាបណ្ដោះអាសន្ន ដោយមិនបានបញ្ជាក់ពីការបន្ដដំណើរការឡើងវិញនៅពេលណានោះទេ។

ទី៤. ចំណែកក្រុមហ៊ុន Nike មានដើមទុនរាប់ពាន់លានដុល្លារ កំពុងស្ថិតក្នុងដំណាក់កាលនៃ ការកាត់បន្ថយបុគ្គលិកទ្រង់ទ្រាយធំ ក្រោយពេលដែលក្រុមហ៊ុននេះ បានប្រកាសកាលពីថ្ងៃទី២៦ខែមិថុនា ដោយក្រុមហ៊ុនបានធ្លាក់ចុះប្រាក់ចំនូលដល់ទៅ ៧៩០លានដុល្លារ ក្នុងកំលុងពេល កូវីដ១៩នេះ។

ទី៥. ECO ក្រុមហ៊ុន Airbnb លោក Brian Chesky ក៏បានលើកឡើងដែរថា ដោយសារតែរោគរាតត្បាតសកលនេះ ការខិតខំប្រឹងប្រែងអស់រយៈពេល ១២ឆ្នាំរបស់គាត់ ត្រូវបានបំផ្លាញត្រឹមតែរយៈពេល ៦សប្តាហ៍តែប៉ុណ្ណោះ ហើយសូម្បីតែហាងកាហ្វេ Starbucks ក៍បានប្រកាសបិទហាងរបស់ខ្លួនជាង ៤០០ កន្លែងដែរស្របពេលថ្មីជាមួយគ្នានេះដែរ។

ងាកសម្លឹងមកកម្ពុជា ជាប្រទេសដែលពឹងផ្អែកលើវិស័យ ៤ធំៗក្នុងនោះមាន កសិកម្ម សំណង់ ឧស្សាហកម្មកាត់ដេរ និង ទេសចរណ៍ ដែលវិស័យទាំងបួននេះ មានវិស័យ២ទទួលរងផលប៉ះពាល់ខ្លាំងនោះគឺវិស័យ ទេសចរណ៍ និង វិស័យឧស្សាហកម្មរោងចក្រកាត់ដេរ។ ដោយឡែកសម្រាប់វិស័យ កសិកម្មវិញ កម្ពុជាមានការកើនឡើង នូវការនាំចេញ អង្ករទៅកាន់ទីផ្សារអន្ដរជាតិ​មានចំនួន គិតត្រឹមតែ ២ត្រីមាសឆ្នាំ២០២០ មានការនាំចេញប្រមាណជាជិត ៤០ម៉ឺនតោន។

ដោយ៖ Stince

 

Related Articles