We TV Cambodia

[រូបភាព]អបអរសាទរ អ្នកភូមិតាអុង ឃុំតាអុង ស្រុកចំការលេី-ខេត្តកំពង់ចាម

[រូបភាព]អបអរសាទរ អ្នកភូមិតាអុង ឃុំតាអុង  ស្រុកចំការលេី-ខេត្តកំពង់ចាម

លោកស្រី ផេង សឿន អាយុ​ ៦៧ឆ្នាំ បានទទួលលេខរៀងទី ៦លាននាក់។

លោកជំទាវឱ វណ្ណឌីនរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណះកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ_១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលហៅកាត់គ.វ.ក.១៩ នៅថ្ងៃទី២០ខែកក្កដានេះ បានប្រគល់ថវិកា១០លានរៀលជាអំណោយរបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ជូនបុគ្គលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-19 លេខរៀងទី៦លាន គឺអ្នកស្រីផេង សឿនអាយុ៦៧ឆ្នាំ ជាកសិករ រស់នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។ មកដល់ថ្ងៃនេះកម្ពុជាយើងបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ បាន៦លាននាក់ស្មើនឹង៦០ភាគរយនៃប្រជាជន១០លាននាក់ដែលត្រូវចាក់។

ប្រភព៖ ព័ត៌មាន ស្រុកចំការលើ

ចុចអានបន្ត៖ [រូបភាព] សម្រស់ដ៏ស្រស់ត្រកាលរបស់កោះកុងក្រៅ

សម្រួលអត្ថបទ៖​ ង់ាន់ សុគុន

Related Articles