រោងចក្រចំនួន ៤ បានទទួលអាជ្ញាប័ណ្ណដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC សម្រាប់ការដាក់ចេញនូវគម្រោងវិនិយោគ ដែលមានតម្លៃ ២៧,៣ លានដុល្លារ។
សិប្បកម្មទាំងនោះគឺ ទី១ Honglaite Home Handicraft (Cambodia) Co., Ltd ទី២ Xin Chen Fu Handicraft and Hoseware (Cambodia) Co., Ltd ទី៣ Jiaway Decor Co., Ltd និងចុងក្រោយ Leisger (Cambodia) Co., Ltd ។
គម្រោងវិនិយោគដែលបានអនុម័តថ្មីៗរួមមានការបង្កើតអំពូលភ្លើងប្រដាប់ក្មេងលេង វត្ថុអនុស្សាវរីយ៍ ក្តារក្រាល គ្រឿងសង្ហារឹម និងកង់អគ្គិសនី។
រោងចក្រទាំងនេះនឹងមានទីតាំងស្ថិតនៅក្នុងខេត្តស្វាយរៀងនិងខេត្តព្រះសីហនុ ហើយរំពឹងថានឹងបង្កើតការងារសរុបចំនួន ១,១១៥ សម្រាប់ប្រជាជនក្នុងស្រុក។
ទោះបីជាមានការគំរាមកំហែងពីការរីករាលដាលនៃជំងឺរាតត្បាតក៏ដោយ ក៏ការវិនិយោគនៅតែមានដំណើរហើយអាចទាក់ទាញអ្នកវិនិយោគបរទេសឲ្យមកកម្ពុជាបានកាន់តែច្រើន។
ប្រភព៖AKP
អត្ថបទ៖ ង៉ាន់ សុគុន