We TV Cambodia

CDCអនុញ្ញាតលើសេចក្តីអនុម័តគម្រោងចំនួន៣ក្រោមទឹកប្រាក់ប្រមាណ៩លានដុល្លារ

CDCអនុញ្ញាតលើសេចក្តីអនុម័តគម្រោងចំនួន៣ក្រោមទឹកប្រាក់ប្រមាណ៩លានដុល្លារ

ដោយ៖ឧត្តម

ភ្នំពេញា៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តគម្រោងចំនួន៣ក្រុមហ៊ុន ដោយទឹកប្រាក់សម្រាប់វិនិយោគគឺមានបរិមាណ៩លានដុល្លារ ក្រោយពីបានសម្រេចចេញនូវវិញ្ញាបនប័ត្រចុះបញ្ជីរួចរាល់ជាស្ថាពរ។

ការអនុម័ត្រគម្រោងចំនួន៣ពីក្រុមបឹក្សាអភិវឌ្ឍន៍កម្ពុជា នេះនឹងត្រូវសាងសង់ឡើងនៅទីតាំងផ្សេងៗគ្នាដូចជា ក្នុងខេត្តកណ្តាល កំពង់ស្ពឺ និងរាជធានីភ្នំពេញ។
បន្ទាប់ពីគម្រោងទាំង៣គ្រោងនឹងលេចចេញរូបរាងនោះរដ្ឋភិបាលបានសង្ឃឹមទុកថា ទំហំទឹកប្រាក់លើការនៃកត្តាវិនិយោគគឺបាននឹងជំរុញឪកាសការងារជូនប្រជាពលរដ្ឋបានកាន់តែច្រើនប្រមាណ៣,៤៤៨នាក់។នេះបើតាមការអោយដឹងផ្ទាល់ពីគណៈកម្មកាធិការវិនិយោគនៃក្រុមបឹក្សាអភិវឌ្ឍន៍កម្ពុជា។
ភ្ជាប់គ្នាផងដែរគម្រោងដែលគណៈកម្មកាធិការ នៃក្រុមបឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចនោះរួមមាន៖

១.“TAO AND KIVEN GARMENT CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៩៨នាក់។
២.“GD NEW SKY LEATHER PRODUCTS CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូប និងខ្សែក្រវាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃថ្កូវ ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៥០៦នាក់។
៣.“QUAN MING HANDBAG (CAMBODIA) INDUSTRIAL CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៦ ភូមិឬស្សីជ្រោយ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.២៤៤នាក់៕

Related Articles