ម៉ាក់ៗប៉ាថ្មីថ្មោង មានដឹងអត់ថាតើទារកតូចៗអាចស្ដាប់ឮពេលណា?
ម៉ាក់ៗប្រហែលជាងឿងឆ្ងល់ហើយថា តើពេលណាទើបអាអូនតូចអាចស្ដាប់ឮ ក៏ដូចជាមានប្រតិកម្មទៅនឹងសំឡេងរបស់យើង។ តាមពិត ទារកតូចៗគឺចូលចិត្តស្ដាប់សំឡេងខ្លាំងណាស់ ពីព្រោះអូនៗអាចចាប់សំឡេងបាន តាំងពីនៅត្រីមាសទី៣ ពេលនៅក្នុងពោះម៉ាក់ៗមកម្ល៉េះ។ ច្បាស់ណាស់ថា ពួកគេអាចស្គាល់សំឡេងរបស់សមាជិកគ្រួសារ ជាពិសេស គឺសំឡេងម៉ាក់ៗតែម្ដង។ លើសពីនេះ អាអូនក៏អាចស្គាល់ចម្រៀង និងរឿងរ៉ាវដែលពួកគេបានឮ នៅរយៈពេល៦សប្ដាហ៍ចុងក្រោយនៃការពពោះផងដែរ។ នៅពេលដែលទារកមានអាយុប្រហែល៦ខែ ពួកគេអាចស្គាល់ និងចាប់ផ្ដើមឆ្លើយតប នៅពេលដែលឮម៉ាក់ៗហៅឈ្មោះរបស់ពួកគេ។…