We TV Cambodia

Blog

ទំហំពាណិជ្ជកម្ម កម្ពុជា-ជប៉ុន កើនដល់ជាង $2 ពាន់លានដុល្លារ

រូបថតៈ Facebook ក្រសួងការបរទេសនិងសហប្រតិបត្តការអន្តរជាតិ ដោយៈ ទិន សុខាវុធ រយៈពេល​ ៥ ​ខែ​ដើម​ឆ្នាំ ២០១៩ នេះ ទំហំពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​​ជប៉ុន​ បាន​កើនដល់​ជាង $2 ពាន់​លាន​ដុល្លារ​។ យោង​តាម​សេចក្តី​ប្រកាសព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា ចុះ​ផ្សាយ​នៅ​ទំព័រ Facebook របស់​ក្រសួង កាល​ពី​ថ្ងៃ​ទី…

អ្នកខ្ចីប្រាក់ធនាគារសង់ផ្ទះជួលអោយចិន អាចស្រង់ដើមវិញបាន

រូបថតៈ កាសែត Bangkok Post ដោយៈ ទិន សុខាវុធ ​អ្នក​ជំនាញ​ផ្នែក​អចលនទ្រព្យ បាន​មាន​យោបល់​ថា បណ្តា​ប្រជាពលរដ្ឋ​ដែល​បាន​ខ្ចី​ប្រាក់​​ពី​ធនគារ​​មក​សង់​ផ្ទះ​ជួល​អោយ​ជនជាតិ​ចិន​ក្នុង​ការរស់​នៅ​និង​រក​ស៊ី​ ភាគ​ច្រើន​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ និង​ក្រុង​ប៉ោយប៉ែត អាច​មាន​សង្ឍឹម​ស្រង់​ដើមឡើង​វិញ​ ក្រោយ​ពី​ជនជាតិ​ចិន​ដែល​បាន​ជួល​ផ្ទះ​របស់​ពួក​គេ ត្រូវ​បាន​បណ្តេញចេញ​ពី​កម្ពុជា​។ យោង​តាម​អ្នក​ជំនាញអចលនទ្រព្យទាំងនោះ​ មាន​ធម្យោបាយ​ពីរ​ដែល​អាច​អោយ​ម្ចាស់​ផ្ទះ​ទាំងនោះ​អាច​ស្រង់​ដើម​ឡើងវិញ​បាន​។ មធ្យោបាយ​ទី​មួយ​គឺ​ត្រូវ​បន្ទាប​តំលៃ​ជួល​ផ្ទះ ក្នុង​គោល​បំណងធ្វើ​យ៉ាង​ណា​អោយ​អ្នក​ជួល​ផ្ទះ​គ្រប់ប្រភេទ​ទាំងអស់​​ មិន​ថា​ជា​ជនជាតិចិន​…

ស្ពានអាកាសស្មើជើងពីរថ្មីទៀតត្រូវសាងសង់នៅរាជធានីភ្នំពេញ

រូបភាពគំរោងស្ពានអាកាសរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដោយៈ ទិន សុខាវុធ ដើម្បី​ធានា​អោយ​កាន់តែ​មាន​សុវត្ថភាព​ដល់​​អ្នក​ដំណើរថ្មើរជើង សាលាក្រុង​ភ្នំពេញ​កំពុង​រៀបចំ​​សាងសង់​ស្ពាន​អាកាសថ្មើរ​ជើងចំនូន​ពីរ​ថ្មីទៀត​ នៅ​ក្នុង​រាជ​ធានីភ្នំពេញ​។ ហើយ​​ស្ពានអាកាសទាំងពីរនេះ​នឹងត្រូវ​ចាប់​ផ្តើមសាងសង់​នៅ​ក្នុង​ខែ​តុលា​ខាង​មុខ​នេះ​។ លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរសាធារណការនិងដឹកជញ្ជូន​រាជ​ធានី​ភ្នំពេញ បាន​ប្រាប់អ្នក​សារព័ត៌មាន​​កាល​ពី​ថ្ងៃ​ទី  ២៣ ខែ កញ្ញា ឆ្នាំ ២០១៩ ថា​…

គោលនយោបាយរឹតបន្តឹងវិនិយោគក្រៅប្រទេស​របស់​ចិន​អាចប៉ះពាល់ដល់ការអភិវឌ្ឍនៅតាមតំបន់ឆ្នេរ

ដោយៈ ទិន សុខាវុធ អស់​រយៈ​ពេល​ពីរ​​ឆ្នាំ​មកហើយ ដែល​មហាមិត្តចិនបាន​ចាប់​អនុវត្ត​នូវ​គោលនយោបាយ​មួយ​ចំនួន​​ ក្នុង​គោល​បំណង​រឹត​បន្តឹង​ការវិនិយោគ​ក្រៅ​ប្រទេស​ ដើម្បី​ជៀសវាង​​ផល​ប៉ះពាល់​ដល់ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​ប្រទេស​ចិន បណ្តាល​មក​កំណើន​វិនិយោគ​ក្រៅ​ប្រទេស​ដ៏​ឆាប់​រហ័ស​។ ដោយ​ហេតុ​ថា ៤០ ភាគ​រយ​នៃគំរោង​វិនិយោគ​បរទេស​​ដោយ​ផ្ទាល់ (Foreign Direct Investment: FDI) ជា​គំរោង​វិនិយោគ​មក​ពី​ប្រទេស​ចិន ដូចនេះ​គោល​នយោបាយ​រឹត​បន្តឹង​ការវិនិយោគ​ចិន​នៅ​បរទេស​ ដាក់​ចេញ​ដោយ​រដ្ឋាភិបាល​ចិន អាច​ប៉ះពាល់​ដល់​​បណ្តា​គំរោង​វិនិយោគ​​របស់​ក្រុមហ៊ុន​ចិន​​ទាំងឡាយ​នៅក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​…

អ្នកជំនាញថាព័ត៌មានជាគន្លឹះនៃការទិញលក់ដីឡូតិ៍

លោក ច្រឹក សុខនីម (ឆ្វេង) ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន។ រូបថតៈ Facebook សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ (CVEA) ។ ដោយៈ ទិន សុខាវុធ លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA)…

ប្រាក់ខែអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរនិងផលិតស្បែកជើងឡើងដល់ $190 ដុល្លារ

រូបថតៈ Facebook ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយៈ ទិន សុខាវុធ ចាប់ពីថ្ងៃទី ១ ខែ មករា ​ឆ្នាំ ២០២០ ខាង​មុខ​នេះ ប្រាក់​ខែ​អប្បបរមា​របស់​កម្មករនិង​និយោជិត​បំពេញ​ការងារ​ក្នុង​វិស័យ​កាត់​ដេរ និង វិស័យ​ឧស្សាហកម្មផលិតស្បែក​ជើង​ នឹង​កើន​​ដល់​ចំនួន $190 ដុល្លារ។ យោងតាមសេចក្តី​ប្រកាសព័ត៌មាន​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាលវិជ្ជាជីវៈ​…

ធនាគារពិភពលោកផ្តល់កំចី $1,000 លានដុល្លារសំរាប់ការអភិវឌ្ឍវិស័យឯកជននិងរដ្ឋបាលសាធារណនៅកម្ពុជា

រូបថតៈ Facebook ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយៈ ទិន សុខាវុធ ធនាគារ​ពិភពលោក (The World Bank) បាន​អនុម័ត​ផ្តល់​កំចី​សម្បទាន​ចំនួន​ប្រមាណ $1,000 លាន​ដុល្លារ​សំរាប់​ការ​រួម​សហការ​​រវាង​ធនាគារ​ពិភពលោក ជាមួយ​នឹង​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការពង្រឹង​វិស័យ​ឯកជន​​ ក៏​ដូច​ជា​ប្រសិទ្ធិភាព​គ្រប់គ្រង​របស់​បណ្តាស្ថាប័ន​សាធារណ​។ ជាក់ស្តែង តាមរយៈ​​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​របស់​ធនាគារពិភពលោក មាន​ឈ្មោះ​ថា «ក្របខ័ណ្ឌនៃ​ភាព​ជា​ដៃគូរវាង​រាជ​រដ្ឋាភិបាល​ជាមួយ​…

គំរោងសំណង់ថ្មីចំនួន ៤១៨ គំរោងត្រូវបានចុះបញ្ជី

ដោយៈ ទិន សុខាវុធ កាលពីខែ​ សីហា ឆ្នាំ ២០១៩ គំរោងសំណង់​ថ្មីចំនួន ៤១៨ គំរោង​ សរុប​ទុន​​វិនិយោគប្រមាណជា $1,438 លាន​ដុល្លារ ត្រូវបានចុះបញ្ជីជាមួយ​នឹងក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់។ យោង​តាម​របាយការណ៍របស់​ក្រសួងដែនដី ចេញ​ផ្សាយនៅ​ដើម​ខែកញ្ញានេះ បើប្រៀបធៀប​ជាមួយនឹងគំរោង​សាងសង់​នៅ​ក្នុង​ខែសីហា​កាលពី​ឆ្នាំ ២០១៨…

ក្រុមហ៊ុនចិនគ្រោងសង់ទំនប់វារីអគ្គិសនីមួយទៀត ក្នុងស្ទឹងតាតៃ

រូបថតៈ Facebook លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយៈ ទិន សុខាវុធ ក្រុមហ៊ុន CHINT Group មកពី​ប្រទេស​ចិន មានគំរោង​វិនិយោគសង់​ទំនប់វារី​មួយទៀត​ ក្នុង​ស្ទឹងតាតៃ​ខាង​លើ​ ស្ថិត​ក្នុង​ខេត្តកោះកុង​។ យោង​តាម​​ទំព័រ​ Facebook របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន…

ក្រសួងបរិស្ថានចាត់ទុកការលក់ដីមួយកន្លែងក្នុងស្រុកសំឡូត ជាឧក្រិដ្ឋកម្មហិរញ្ញប្បទានភេរវកម្ម

កាល​ពី​ថ្ងៃ​ទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៩ ក្រសួង​បរិស្ថាន​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ បញ្ជាក់​ថា​ ការកាន់កាប់​និងឬ​ការ​លក់ដូរ​ដី​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍ ឡុង វុទ្ធី មានទំហំ ៤៩,៦០០ ម៉ែត្រការេ ដែល​មានទីតាំង​នៅ​ក្នុង​ភូមិ​ដំបង ឃុំ​សន្តិភាព ស្រុក​សំឡូត​ ខេត្ត​បាត់ដំបង ថា​ជា​ឧក្រិដ្ឋកម្មហិរញ្ញប្បទានភេរវកម្ម ដូច​មាន​ចែង​នៅ​ក្នុង​ច្បាប់…