
ដោយ៖ស្រីពេជ្រ
សហស្ថាបនិកនៃក្រុមហ៊ុន Microsoft ត្រូវបានមហាជនទូទៅទទួលស្គាល់រាល់ការច្នៃប្រឌិតរបស់គាត់នៅក្នុងឧស្សាហកម្មទៅថ្ងៃអនាគត។ លោក Bill Gates គឺជាមហាសេដ្ឋីដែលមានជាងគេបំផុតនៅលើពិភពលោក បាននិយាយអំពីជំនាញដែលអាចធ្វើឱ្យអ្នកទទួលបានជោគជ័យក្នុងទីផ្សារការងារនាពេលអនាគត។
លោក Bill Gates គឺជាអ្នកអានដ៏យកចិត្តទុកដាក់ និងវិនិយោគលើសកម្មភាពសប្បុរសធម៌ទូទាំងពិភពលោក។ យោងតាមការស្រាវជ្រាវ និងទិន្នន័យដែលប្រមូលបានលោកហ្គេតស៍ និយាយថា មនុស្សដែលមានជំនាញទាំងបីត្រូវបានគេកំណត់ថានឹងទទួលបានជោគជ័យនាពេលអនាគត។ ហើយជំនាញទាំងបីនោះគឺ វិទ្យាសាស្រ្ត វិស្វកម្ម និងសេដ្ឋកិច្ច។
លោក ហ្គេតស៍ និយាយថា៖« ខ្ញុំគិតអំពីចំណេះដឹងជាមូលដ្ឋានអំពីវិទ្យាសាស្រ្ត ជំនាញគណិតវិទ្យា សេដ្ឋកិច្ច ហើយជំនាញទាំងនោះនឹងក្លាយជាតម្រូវការយ៉ាងចំបាច់នៅថ្ងៃអនាគតនេះ»។
ជារួម ជំនាញទាំងបីនេះទំនងជានឹងធ្វើបដិវត្តន៍ដល់ឧស្សាហកម្មនាពេលអនាគត ហើយមនុស្សដែលមានជំនាញទាំងនេះអាចទទួលបានជោគជ័យខ្ពស់ក្នុងវិថីការងារក្នុងតម្រូវការទីផ្សារការងារនៃឧស្សាហកម្មដ៏រីកចម្រើន៕
