We TV Cambodia

ពាណិជ្ជកម្មទ្វេភាគីជាមួយចិនកើនឡើង ២៥ ភាគរយក្នុងមួយត្រីមាសដំបូង

ពាណិជ្ជកម្មទ្វេភាគីជាមួយចិនកើនឡើង ២៥ ភាគរយក្នុងមួយត្រីមាសដំបូង

ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងចិនបានកើនឡើង ២៥,០៩ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំដល់ជាង ៣,៩ ពាន់លានដុល្លារក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២១ ។

រូបតំណាង

តួលេខពីក្រសួងពាណិជ្ជកម្មបង្ហាញថា ចាប់ពីខែមករាដល់ខែឧសភាឆ្នាំ ២០២១ កម្ពុជាបាននាំចេញទំនិញមានតម្លៃជាង ៥៥៨ លានដុល្លារទៅចិន កើនឡើង ៥៦,៤២ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ចំណែកឯការនាំចូលរបស់កម្ពុជាពីប្រទេសចិនមានចំនួនជាង ៣,៣ ពាន់លានដុល្លារកើនឡើង ២១,០៥ ភាគរយ។

កម្ពុជាភាគច្រើននាំចេញផលិតផលកសិកម្មរួមមាន ស្រូវ អង្ករ ស្វាយ និងចេកទៅកាន់ប្រទេសចិន ហើយបាននាំចូលផលិតផលឧស្សាហកម្មវត្ថុធាតុដើមនិងសម្ភារៈសំណង់ពីប្រទេសចិន។

ចុចអានបន្ត៖ [រូបភាព] សម្រស់ដ៏ស្រស់ត្រកាលរបស់កោះកុងក្រៅ

ប្រភព៖ AKP

សម្រួលអត្ថបទ៖ ង៉ាន់ សុគុន

Related Articles