We TV Cambodia

admin

ប្រទេសMexicoច្នៃគ្រាប់បឺរ ធ្វើជាប្លាស្ទិកធម្មជាតិ លក់ចេញជុំវិញពិភពលោក

បឺរ ត្រូវបានគេចាត់ទុកថាជាផ្លែឈើមួួយប្រភេទដែលមានតម្លៃថ្លៃសម្រាប់ប្រជាជននៅឯសហរដ្ឋអាមេរិក ហើយជារៀងរាល់ឆ្នាំសហរដ្ឋអាមេរិកបាននាំចូលផ្លែបឺរនេះពីប្រទេសម៉ិកស៊ិកកូក្នុងមួយឆ្នាំៗរាប់លានតោន។ បឺរ មានតម្លៃថ្លៃ និងមានទីផ្សារខ្ពស់សម្រាប់ប្រទេសនៅសហគមន៍អឺរ៉ុបនោះ គឺដោយសារតែប្រជាជនរបស់ប្រទេសទាំងនោះតែងទទួលទានផ្លែបឺរជារៀងរាល់ថ្ងៃ ដោយប្រើសម្រាប់ដាក់ជាមួយនំប៉័ង សម្រាប់ធ្វើជាភេសជ្ជៈជាដើម។ យ៉ាងណាមិញនៅក្នុងការប្រើប្រាស់នោះទៀត គេប្រើតែសាច់វាប៉ុណ្ណោះ ចំណែកគ្រាប់និងសំបករបស់វាត្រូវបានគេបោះចោលឱ្យក្លាយទៅជាកាកសំណស់។ ទន្ទឹមនិងនេះ​ ដោយសារតែមើលឃើញពីការបំពុលបរិស្ថានតាមរយៈការបោះចោលនូវកាកសំណល់ទាំងនេះហើយ ទើបក្រុមហ៊ុនមួយរបស់ប្រទេសម៉ិកស៊ិកសម្រេចយកគ្រាប់ផ្លែប័រដែលគេធ្លាប់បោះចោលនោះយកមកកែច្នៃជារបស់ប្រើប្រាស់ឡើងវិញ។ ផលិតផលទាំងនោះមានដូចជា ទុយោសម្រាប់កាហ្វេ ថង់យួរដៃ ស្លាបព្រា សម…

ម៉ាក់ៗប៉ាថ្មីថ្មោង មានដឹងអត់ថាតើទារកតូចៗអាចស្ដាប់ឮពេលណា?

ម៉ាក់​ៗ​ប្រហែល​ជា​ងឿងឆ្ងល់ហើយ​ថា​ តើ​ពេល​ណា​ទើប​អា​អូន​តូច​អាច​ស្ដាប់​ឮ​ ក៏​ដូចជា​​មាន​ប្រតិកម្ម​ទៅ​នឹង​សំឡេង​របស់​យើង​។​ ​តាម​ពិត​ ទារក​តូច​ៗ​គឺ​ចូលចិត្ត​ស្ដាប់​សំឡេង​ខ្លាំង​ណាស់​ ពីព្រោះ​អូនៗ​​អាច​​​ចាប់​សំឡេង​បាន​ តាំង​ពី​នៅ​ត្រីមាស​ទី​៣ ពេល​នៅ​ក្នុង​ពោះ​ម៉ាក់ៗ​មក​ម្ល៉េះ​។ ច្បាស់​ណាស់​ថា​ ពួក​គេ​អាច​​ស្គាល់​សំឡេង​របស់​សមាជិក​គ្រួសារ​ ជាពិសេស​ គឺ​សំឡេង​ម៉ាក់​ៗ​តែ​ម្ដង​។​ ​លើស​ពី​នេះ​ អា​អូន​ក៏​អាច​ស្គាល់​ចម្រៀង​ និង​រឿងរ៉ាវ​ដែល​ពួកគេ​បាន​ឮ​ នៅ​រយៈពេល​៦​សប្ដាហ៍​ចុង​ក្រោយ​​នៃ​ការ​​ពពោះ​ផង​ដែរ​។​ ​នៅ​ពេល​ដែល​ទារក​មាន​អាយុ​​ប្រហែល​៦ខែ​ ពួកគេ​អាច​ស្គាល់​ និង​ចាប់ផ្ដើម​ឆ្លើយតប​ ​​នៅ​ពេល​ដែល​ឮម៉ាក់​ៗ​ហៅ​ឈ្មោះ​របស់​ពួក​គេ​។​…

ក្រសួងកសិកម្ម និងភ្នាក់ងាស្វីស ចុះហត្ថលេខាលើអនុស្សរណះនៃការយោគយល់ស្ដីពី«គម្រោងបន្លែ ផែ្លឈើកម្ពុជា »

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីអំពី “គម្រោងបន្លែ ផ្លែឈើកម្ពុជា ដើម្បីបង្កើតប្រាក់ចំណូល និងអាហារូបត្ថម្ភ ដំណាក់កាលទី៣ (CHAIN Phase III)” រវាងអគ្គនាយកដ្ឋានកសិកម្ម ជាមួយទីភ្នាក់ងារស្វីស។ នេះបើយោងតាមការចុះបង្ហោះលើទំហ័រហ្វេសប៊ុកផ្លូវការ របស់ឯកឧត្ត​ម វេងសាខុន រដ្ឋមន្រ្ដី ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និងនេសាទ។…

ដោយសារតែមូលហេតុនេះ ទើបធ្វើឱ្យប្រេងនៅតែឡើងថ្លៃ បើទោះបីជាកម្ពុជាបូមប្រេងបានក៏ពិតមែន

មានបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើនឆ្ងល់ថា ហេតុអ្វីកម្ពុជាបូមប្រេងបានហើយ តែប្រេងនៅតែឡើងថ្លៃ ដោយរឿងមួយនេះធ្វើអោយបងប្អូនមួយចំនួនមានការគិតខុសៗគ្នា។ ដើម្បីបញ្ចប់នៅសំណួរមួយនេះ ក្រសួងរ៉ែ និងថាមពលបានចេញបញ្ជាក់នៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០២០​ នេះថា តំណក់ប្រេងដំបូងដែលកម្ពុជាទទួលបានពីការបូមប្រេងនៅប្លុក A ក្នុងដែនសមុទ្រកម្ពុជា គឺជាការទទួលបានតំណក់ប្រេងឆៅ។ ប្រេងឆៅទាំងនោះ មិនអាចយកទៅប្រើប្រាស់ភ្លាមៗដោយផ្ទាល់ដូចជាការយកទៅចាក់បញ្ចូលយានជំនិះនិងមធ្យោបាយដឹកជញ្ជូនដូចជាម៉ូតូ ឡានបាននោះទេ។ ដើម្បីទទួលបានប្រេងឥន្ធនៈដូចជាប្រេងសាំង ប្រេងម៉ាស៊ូត ឧស្ម័ន LPG…

ក្រុមហ៊ុនមួយសម្រេចយកខេត្តកំពត បង្កើតជាតំបន់សេដ្ឋកិច្ចពិសេសកសិ-ឧស្សាហកម្ម

បើតាមកិច្ចប្រជុំថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា  ក្រុមហ៊ុន Khmer Holding Group គ្រោងនឹងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសកសិ-ឧស្សាហកម្មមួយ នៅក្នុងខេត្តកំពង់ស្ពឺ ដើម្បីបម្រើឱ្យវិស័យកសិកម្ម ប្រមូលផ្តុំកសិផល ឃ្លាំងស្តុកត្រជាក់ កែច្នៃ និងនាំចេញ។ លោកឧកញ៉ា ឆាវ អ៊ីនទ័រ…

អបអរសាទរ! កម្ពុជាព្រឹកនេះ មិនមានករណីឆ្លងកូវិដ១៩ និងមានអ្នកជាសះស្បើយចំនួន០៤នាក់បន្ថែម

គិតត្រឹមថ្ងៃទី ២៣ ​​ខែមករា ឆ្នាំ​២០២១ យោងតាមការប្រកាសរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា មិនមានករណីឆ្លងកូវិដ១៩​  និងមានអ្នកជាសះស្បើយចំនួន០៤ នាក់។ យ៉ាងណាមិញ ករណីអ្នកមានវិជ្ជមានកូវិដ១៩ សុទ្ធសឹងតែជាពលករដែលធ្វើដំណើរមកពីប្រទេសថៃ ។ គួរជម្រាបផងដែថា ត្រឹមព្រឹកថ្ងៃ២៣ ខែ​មករា ឆ្នាំ២០២១ នេះ កម្ពុជាមានចំនួនអ្នកឆ្លងកូវិដ១៩រហូតទៅដល់ ៤៥៦…

កសិដ្ឋានតម្លៃ៤លាន$ ចិញ្ចឹមតែត្រីលម្អនាំចេញទៅក្រៅប្រទេស រកចំណូលរាប់ម៉ឺនដុល្លារ

កាលពីពេលថ្មីៗនេះ  ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹមត្រីលម្អ First Aquatic Indutrial Co., Ltd នៅភូមិកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ក្នុងនោះដែរ លោក Li Xuequn អ្នកគ្រប់គ្រងទូទៅ បានជម្រាបជូន…

ស្អាតខ្លាំងណាស់! អាគារថ្មីដ៏ធំស្កឹមស្កៃ របស់ក្រសួងរៀបចំដែនដី នគរូនីយកម្ម ផ្ទុះការសសើរពីមហាជនយ៉ាងច្រើន

អាគារថ្មីនៃទីស្ដីការក្រសួងរៀបចំដែនដី នគរូនីយកម្ម និង សំណង់ គ្រោងនិងបញ្ចប់ការសាងសង់ជាស្ថាពរ នៅមុនបំណាច់ខែមីនា​ ខាងមុខនេះ និងត្រៀមបើកសម្ភោធជាផ្លូវការនៅថ្ងៃទី ០៤ មេសា ឆ្នាំ ២០២១ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្ដី​នៃព្រះរាជាណាចក្រកម្ពុជា។ អាគារនេះផងដែរ ចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី ២៨​មករា ឆ្នាំ…

គម្រោង «កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់» នឹងរៀបចំនៅសកលវិទ្យាល័យភូមិន្ទកសិកម្ម

ដោយ៖ពេជ្រ ភ្នំពេញ៖ គម្រោង «កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់តាមរយៈការលើកកម្ពស់ជីវឧស្ម័នខ្នាតធំ (BTIC)»ត្រូវបានបង្កើតឡើង ដែលមានទីតាំង នៅសកលវិទ្យាល័យភូមិន្ទកសិកម្ម ។ មជ្ឈមណ្ឌលព័ត៌មាន និងបច្ចេកវិទ្យាជីវឧស្ម័នខ្នាតធំ ត្រូវបានបង្កើតឡើងរួមគ្នាដោយអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (យូនីដូ) និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ មជ្ឈមណ្ឌលនេះគាំទ្រដោយគម្រោង “កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់តាមរយៈការលើកកម្ពស់ជីវឧស្ម័នខ្នាតធំ” ដែលកំពុងអនុវត្តរួមគ្នាដោយ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងអង្គការយូនីដូជាមួយនឹងការគាំទ្រហិរញ្ញវត្ថុពីមូលនិធិបរិស្ថានពិភពលោក…

ក្នុងឆ្នាំ២០២០ សហគមន៍តំបន់ការពារធម្មជាតិអរបួនលើ រកចំណូលពីការប្រមូលអនុផលព្រៃឈើចំនួន ៣២១ លានរៀល

ដោយ៖ពេជ្រ ក្នុងឆ្នាំ២០២០ កន្លងទៅ សហគមន៍តំបន់ការពារធម្មជាតិអរបួនលើ ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី អាចរកប្រាក់ចំណូលបានមកពីការប្រមូលអនុផលព្រៃឈើចំនួន ៣២១ លានរៀល ឬស្មើនឹងជាង ៨ម៉ឺនដុល្លារអាមេរិក។ ទន្ទឹមនឹងនេះ អនុផលព្រៃឈើទាំងនោះរួមមានដូចជាទឹកឃ្មុំ ផ្សិតប៉ក់ ផ្សិតក្ងោក ជ័រចុង គ្រាប់ស្លែង ផ្សិតកញ្ជោ បន្លែបង្ការផ្សេងទៀត។ សហគមន៍តំបន់ការពារធម្មជាតិបានចូលរួមយ៉ាងសំខាន់ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ៕…