We TV Cambodia

Arakawa Residence គម្រោងលំនៅដ្ឋាន ចាប់ផ្តើមការលក់ជាដំណាក់កាលទី ២ ហើយ

Arakawa Residence គម្រោងលំនៅដ្ឋាន ចាប់ផ្តើមការលក់ជាដំណាក់កាលទី ២ ហើយ

ក្រុមហ៊ុន គម្រោងលំនៅដ្ឋាន Arakawa Residence ជាក្រុមហ៊ុនជប៉ុនបានដាក់សម្ភោធជាផ្លូវការ នូគម្រោងទី២ របស់ខ្លួន ដែលមានអគារចំនួន ៦ មានចំនួនផ្ទះល្វែងចំនួន ១,២៨០ យូនីត ហើយការសាងសង់របស់ពួកគេនឹងបញ្ចប់នៅខែមិថុនាឆ្នាំ ២០២២ ។

ក្នុងឱកាសដាក់សម្ពោធការលក់ដំណាក់កាលទី ២ នេះ សហស្ថាបនិកជនជាតិជប៉ុនរបស់អារ៉ាខាវ៉ាលោក អេឡិច ហ្សូម៉ា ស៊ូតូ បានគូសបញ្ជាក់ថាគោលបំណងសំខាន់នៃគម្រោងអគារផ្ទះល្វែងគឺ សម្រាប់បើកទំព័រ ជិវិតថ្មីនៃ វិថីលំនៅដ្ឋានយ៉ាងទំនើប ដែលអាចរស់នៅ កណ្តាលរាជធានីភ្នំពេញ ជាពិសេសសម្រាប់ គូស្នេហ៍និង អ្នកផ្សេងទៀតដែលមានប្រាក់ចំណូលមានកំណត់។

សហស្ថាបនិកជនជាតិខ្មែរ លោក អ៊ាង សុធារ៉ា បានបន្ថែមទៀតថាក្រុមហ៊ុនរបស់លោកផ្តោតសំខាន់លើគុណភាពសន្តិសុខសោភ័ណភាពសុខភាព និង គុណធម៌ដើម្បីលើកទឹកចិត្តដល់ការរស់នៅក្នុងអគាររួមគ្នា។

គម្រោងលំនៅដ្ឋាន ទី២នេះ មានទីតាំង ស្ថិតនៅសង្កាត់ទឹកថ្លាខណ្ឌសែនសុខនៃរាជធានីភ្នំពេញគម្រោងរបស់អារ៉ាកាវ៉ារ៉េស៊ីដង់គ្របដំណ្ដប់លើទំហំផ្ទៃដីសរុប ១,៣ ហិកតា។ ហើយការលក់អគារអាផាតមិនដំណាក់កាលទី ១ បានចាប់ផ្តើមនៅចុងឆ្នាំ ២០១៩ មាន ១០ អគារស្មើនឹង ១,៦៨០ យូនីតហើយទទួលបានជោគជ័យយ៉ាងខ្លាំង។

គូសបញ្ជាក់ផងដែរថា Arakawa Residence គឺជាក្រុមហ៊ុនវិនិយោគទ្រព្យសម្បត្តិដំបូងគេដែលមិនប្រើប្រាក់បញ្ញើរបស់អតិថិជនដើម្បីផ្តល់ហិរញ្ញប្បទានដល់ការសាងសង់ផ្ទះរបស់ខ្លួន។

ដោយ៖ Stince

Related Articles