We TV Cambodia

 Apartment ឈិនឡុងតម្លៃជាង ១0 លានដុល្លារ ត្រូវបានគេរឹបអូស

 Apartment ឈិនឡុងតម្លៃជាង ១0 លានដុល្លារ ត្រូវបានគេរឹបអូស

បើ​យោង​តាម​ឯកសារ​តុលាការ​ដែល​ទីភ្នាក់ងារ​ AFP ទទួល​បាន​ Apartment ចំនួន២ យូនីត ក្នុងតម្លៃទឹកប្រាក់ប្រមាណជាង១០លានដុល្លាអាមេរិក របស់លោក ជេកគី ចាន់ ដែលគេស្គាល់ថា​ ឈិន ឡុង ត្រូវបានគេរឹបអូស។ លោក ជេកគី ចាន់ (ឈិន ឡុង) និង​ភរិយាឈ្មោះ ចូន លីន ជាមួយនឹង​កូន​ប្រុសឈ្មោះ ចាយស៊ី ចាន់ បាន​រស់នៅ​ក្នុង​ភូមិ​គ្រឹះ​ប្រណីត​​នេះ​តាំង​ពី ​២០០៧ មកម៉្លេះ។ ដោយលោក ចាន់ (ឈិន ឡុង) បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន Yujia Real Estate ក្នុង​ឆ្នាំ ​២០០៦ ដើម្បី​ទិញ​ Apartment ​ចំនួន ២​ យូនីត ដែល​មាន​ផ្ទៃ​ដី​ជាង ១២០០ ​ម៉ែត្រ​ការ៉េ​ ដែលមាន​តម្លៃ​ ៧១​,៩ ​លាន​យន់ (១០,៥ ​លាន​ដុល្លារ)​។ ប៉ុន្ដែដោយសារ​ជម្លោះ​ផ្លូវ​ច្បាប់​រវាង​ក្រុមហ៊ុន​អចលនទ្រព្យ ​២ បាន​ធ្វើ​ឲ្យ​អគារ​នេះ​ត្រូវ​បាន​រឹប​អូស​ និងមានការបញ្ជាឱ្យដាក់​លក់​ដេញ​ថ្លៃ​ បើទោះបី​ជា​ ឈិន ឡុង បាន​ព្យាយាមប្ដឹងដល់សាលា​ឧទ្ធរណ៍​យ៉ាង​ណា​ក៏​ដោយ​។

Apartment មួយនេះក៏ជាកន្លែងនៃរឿងអាស្រូវគ្រឿងញៀនក្នុងឆ្នាំ ២០១៤ ដែលពាក់ព័ន្ធនឹងកូនប្រុសរបស់លោកឈ្មោះ ជេកគី ចាន់ ដែលបានជាប់ពន្ធនាគាររយៈពេល ៦ ខែនៅក្នុងពន្ធនាគារប្រទេសចិនបន្ទាប់ពីគាត់ត្រូវបានគេរកឃើញថាកំពុងផ្តល់កន្លែងសម្រាប់អ្នកផ្សេងទៀតប្រើប្រាស់គ្រឿងញៀននិងកាន់កាប់កញ្ឆាជាង ១០០ ក្រាម។

គួរជម្រាបផងដែរថា ក្រុមហ៊ុន Yujia Real Estate បានធ្វើការលក់អាផាតមិននេះទៅឱ្យក្រុមហ៊ុនអភិវឌ្ឍន៍មួយទៀតគឺឈ្មោះ Tenhong Real Estate ។ ហើយរឿងដែលចម្រូងចម្រាសគ្នានេះ ក៏ដោយសារតែ ខាងក្រុមហ៊ុន Tenhong Real Estate (បានទិញ) បានដាក់ពាក្យបណ្តឹងទៅខាងក្រុមហ៊ុន Yujia Real Estate (បានលក់) ដើម្បីដោះស្រាយបំណុល។

អត្ថបទដោយ៖ ​ពិសី

Related Articles