We TV Cambodia

បេសកកម្មគាស់ប្រាសាទអង្គរវត្ត ឆ្នាំ១៨៦០

បេសកកម្មគាស់ប្រាសាទអង្គរវត្ត ឆ្នាំ១៨៦០

ដោយសេចក្តីស្ងប់ស្ងែងនិងពេញព្រះរាជហឫទ័យយ៉ាងខ្លាំងចំពោះបុរាណស្ថាននិងស្ថាបត្យកម្មខ្មែរ។ ព្រះចៅរាមាទី៤ ព្រះនាមម្កុដ បានត្រាស់បង្គាប់ឲ្យអ្នករាជការព្រះអង្គដែលមានឈ្មោះថា សុវណ្ណវិសាល,ជុំជាតិ វិជ្ជា ចេញដំណើរទៅជ្រើសរើសប្រាសាទណាមួយតូចល្មមអាចនឹងយកមកក្រុងទេពបុរីបានដើម្បីទុកជាកិត្តិយសម្រាប់រជ្ជកាលព្រះអង្គ ដែលក្នុងពេលនោះនគរខ្មែរបានធ្លាក់ក្នុងកំដាប់ដៃរបស់គេទៅហើយ។

បន្ទាប់មកព្រះអង្គចេញរាជបញ្ជាឲ្យកេណ្ឌប្រជាជនពីភ្នំស្រុក បាត់ដំបង និងសៀមរាប បានចំនួនមនុស្ស ២០០០នាក់ ហើយចែកជា៤ក្រុមដើម្បីទៅគាស់ថ្មប្រាសាទ។ ក្រោយពីបានធ្វើព្រះពិធីបួងសួងរួចហើយ នៅថ្ងៃសៅរ៍ ទី២៨ ខែមេសា ឆ្នាំ១៨៦០ ក៏ស្រាប់តែមានប្រជាជនខ្មែរប្រហែលជា៣០០នាក់ ដែលមានកំហឹងជាមួយពួកបំផ្លាញប្រាសាទខ្មែរចេញមកពីព្រៃ ធ្វើគតព្រះសុវណ្ណវិសាល និង កូនរបស់លោក ព្រមទាំងបក្សពួកជាច្រើនទៀតដែលដឹកនាំការគាស់ថ្មប្រាសាទស្លាប់គ្មានសល់។ ក្រោយមកព្រះអង្គរាមាទី៤ ទ្រង់ព្រះតំរិៈថាប្រាសាទធំៗទាំងឡាយដែលព្រះរាជាខ្មែរតាំងពីសម័យបុរាណបានកសាងទុកជាកិត្តិយសក្នុងរាជព្រះអង្គហើយប្រាសាទទាំងនោះធំៗណាស់មិនអាចដឹកជញ្ជូនមកបាងកកដោយងាយស្រួលដែរ។ ព្រះអង្គក៏បោះបង់គំនិតយកប្រាសាទពីស្រុកខ្មែរទៅតមក រហូតដល់ឆ្នាំ១៨៦៧ មុនព្រះអង្គសោយទីវង្គតមួយឆ្នាំ ព្រះអង្គនៅតែចេញរាជបញ្ជាឲ្យស្ថាបត្យកររបស់ព្រះអង្គមកគូរូបប្រាសាទអង្គរវត្តហើយទៅធ្វើនៅក្នុងបរិវេណវត្ត ព្រះស្រីរតនសាស្តារាម ឬវត្តព្រះកែវ។ស្ថាបកររូបនេះចេញដំណើរពីបាងកកនៅថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ១៨៦៧ និងត្រឡប់ទៅបាងកកវិញនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ១៨៦៧។

ប្រាសាទអង្គរវត្តចម្លងត្រូវបានសង់រួចរាល់នៅក្នុងរជ្ជកាលព្រះចៅចុល្លាឡុងកន រាមាទី៥ ក្នុងពេលដែលក្រុងទេពបុរីគ្រប់អាយុ ១០០ ឆ្នាំនៅឆ្នាំ១៨៨២។ សូមកូនខ្មែរចងចាំទុកច្រើនទសវត្សរ៍មកហើយ គេនៅតែចិញ្ចឹមចិត្ត ចង់បានប្រាសាទអង្គរវត្តមិនដែលលុះមួយពេលឡើយចូរកូនខ្មែរពួតដៃគ្នាសាមគ្គីគ្នា ថែរក្សាការពារគាំពារនូវវប្បធម៌សិល្បៈខ្មែរឲ្យបានគង់វង្សនិងយូរអង្វែងតទៅ៕

ឯកសារពិគ្រោះ

– ណាខនវាត់ ថាត់សណៈខ្មេន ( អង្គរវត្តក្នុងទស្សនៈខ្មែរ) និពន្ធដោយលោក សន្តិភក្តីខាំ រោងពុម្ពមតិជនទំពរ័ ១៨៣ ដល់ ១៩០

– Thailand- Cambodia: A love – hate relationship by Charn vit Kasetsiri

– Thailand history from the fall of Ayuthaya in 1767 to recent time by B.J Terwiel . River Book

សម្រង់អត្ថបទដើមដោយ Nao sok/វប្បធម៌ខ្មែរ

ចុចអានបន្ត​៖ ដំណើរនិងរឿងរ៉ាវដ៏អស្ចារ្យរបស់សត្វឃ្មុំ

សម្របសម្រួល៖ ង៉ាន់ សុគុន

Related Articles