We TV Cambodia

Ana Khmer​ ឆ្លៀតធ្វើវីដេអូកំប្លែង ចំណូលពាន់ដុល្លារក្នុងមួយខែៗ បន្ទាប់ពី អាជីវជាពិធីការនីវិទ្យុ

Ana Khmer​ ឆ្លៀតធ្វើវីដេអូកំប្លែង ចំណូលពាន់ដុល្លារក្នុងមួយខែៗ បន្ទាប់ពី អាជីវជាពិធីការនីវិទ្យុ

កញ្ញា វុធ លីណា ដែលត្រូវបានគេស្គាល់ថា Ana Khmer កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ហ្វេនៗទាំងអស់ក្នុងប្រទេសកម្ពុជា​មិនថាចាស់មិនថាក្មេង សម្រាប់ការផលិតវីដេអូ និងការសម្ដែងរបស់កញ្ញា ដែលសុទ្ធសឹងតែគ្រប់សាច់រឿងក្នុងវីដេអូកំប្លែងនោះ ត្រូវនិងសាច់រឿងបច្ជុប្បន្ន។ កញ្ញា អាណាខ្មែរ បានឱ្យដឹងថា កញ្ញាបានចាប់យកអាជីពជាអ្នកសម្តែងនេះបានប្រមាណជា ២ ឆ្នាំមកហើយ ដោយការចាប់ផ្តើមធ្វើដំបូងគ្រាន់តែជាការសប្បាយលេងធម្មតាតែប៉ុណ្ណោះ ហើយក៏ធ្វើបានតែប្រមាណជា ៣ ខែក៏សម្រាកធ្វើដោយសារតែកញ្ញាមានការរវល់ជាមួយការងារផង និងការងាររកស៊ីខ្លះៗផង។ អ្នកកំប្លែងមុខស្ងួតរូបនេះបន្តថា ក្រោយពេលសម្រាកបាន ៥ – ៦ ខែក៏ចាប់ធ្វើម្តងទៀតដោយបានហៅប៉ានិងម៉ាក់ចូលរួមសម្តែងជាមួយដែរ ហើយចាប់តាំងពីពេលនោះមកការសម្តែងរឿងកំប្លែងខ្លីៗរបស់កញ្ញាក៏ចាប់ផ្តើមមានគេស្គាល់តាំងពីពេលនោះមក។ យ៉ាងណាមិញកញ្ញាក៏បានបង្ហើបប្រាប់ ឱ្យដឹងបន្ថែមថា សម្រាប់ការធ្វើវីដេអូកំប្លែងខ្លីៗនេះ កញ្ញា អាចរកចំណូលបានខ្ទង់ពាន់ដុល្លារក្នុងមួយខែៗ។

គួរជម្រាបផងដែរថា សម្រាប់ការថតវីដេអូខ្លីៗទាំងនោះ មិនមែនកញ្ញាថតតែម្នាក់ឯងឡើយ ពោលគឺមានកញ្ញាមានក្រុមការងារសម្រាប់ជួយរៀបចំ មានទាំងអ្នកថត អ្នកកាត់ ផ្សេងៗទៀត។ហើយក្នុងការថតនោះទៀតសោតគឺកញ្ញា លីណា ហៅ Ana Khmer ឆ្លៀតពេលសៅរ៍ – អាទិត្យ សម្រាប់ថតតែប៉ុណ្ណោះ។

អត្ថបទដោយ៖ ពិសី

Related Articles