We TV Cambodia

Aeon នឹងពង្រីក សាខាថ្មីមួយទៀតក្រោមទំហំទឹកប្រាក់ ១៨០លានដុល្លារនៅមីយ៉ាន់ម៉ា

Aeon នឹងពង្រីក សាខាថ្មីមួយទៀតក្រោមទំហំទឹកប្រាក់ ១៨០លានដុល្លារនៅមីយ៉ាន់ម៉ា

ប្រភពពីគេហទំព័រព័ត៌មាន Nikkei Asian Review បានចុះផ្សាយកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុន Aeon Mall គ្រោងនឹងបើកសាខាផ្សារទំនើប Aeon មួយកន្លែងទៀត ជាលើកដំបូងបង្អស់ ប្រចាំនៅទីក្រុងយ៉ាងហ្គោន ប្រទេសមីយ៉ាន់ម៉ា នៅដើមឆ្នាំ២០២១ នេះ ក្រោមទុនវិនិយោគប្រមាណ ១៨០លានដុល្លារអាមេរិក។

លោក Yasutsugu Iwamura ប្រធានក្រុមហ៊ុន Aeon Mall បានលើកឡើងថា ទោះបីជាស្ថានភាព នៃវីរ៉ុសកូរ៉ូណាស្ថិតក្នុងភាពមិនច្បាស់ការក្ដី ក៏ក្រុមហ៊ុនរបស់លោកនៅតែបន្តសាងសង់ដូចធម្មតា។ នេះក៏ដោយសារតែប្រតិបត្តិការដ៏ជោគជ័យ ក្នុងប្រទេសកម្ពុជា។

ផ្សារទំនើបនេះ ស្ថិតក្រោមការវិនិយោគនៃក្រុមហ៊ុនពីរួមគ្នាគឺ ក្រុមហ៊ុន Aeon Mall និងក្រុមហ៊ុន Shwe Taung ដោយនឹងសាងសង់ស្ថិតលើផ្ទៃដីទំហំ ៧២ ០០០ ម៉ែត្រការ៉េ ហើយគ្រោងនឹងបើកដំណើរការនៅឆ្នាំ ២០២៣។ គួរំលឹកផងដែរថា ក្រុមហ៊ុន Aeon មានទីផ្សារធំបំផុតនៅអាស៊ីអាគ្នេយ៍ ដោយមានសាខាចំនួន ៥ កន្លែងនៅប្រទេស​វៀត​ណាម ២ កន្លែងនៅកម្ពុជា និង២ កន្លែងនៅឥណ្ឌូនេស៊ី ១កន្លែងទៀត។

ដោយ៖ Stince

Related Articles