We TV Cambodia

ADB ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងធ្លាក់ចុះមកត្រឹម ២.៣% ក្នុងឆ្នាំ២០២០

ADB ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងធ្លាក់ចុះមកត្រឹម ២.៣% ក្នុងឆ្នាំ២០២០
រូបភាពឯកសារ

តួរលេខនៃលទ្ធផលព្យាករណ៍របស់ ធនាគារអភិវឌ្ឈន៍អាស៊ី(ADB) បានបង្ហាញថា កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២០នេះ នឹងត្រូវធ្លាក់ចុះមកត្រឹមតែ ២.៣ % ដែលទិន្ន័យនេះ ខុសគ្នាបន្ដិចបន្ដូច ពីការព្យាករណ៍របស់ធនាគារពិភពលោក កាលពីពេលថ្មីៗ ដែលបានបង្ហាញថា ការធ្លាក់ចុះនៃសេដ្ឋកិច្ចកម្ពុជា គឺមកនៅត្រឹម តែ២.៥% ប៉ុណ្ណោះ។

ជាក់ស្ដែង ការរាតត្បាតមេរោគកូវីដ១៩ បានធ្វើឲ្យពិភពលោក កំពុងតែព្រួយបារម្ភ ជាពិសេស ដំណើរសេដ្ឋកិច្ចតែម្ដង ក្នុងនោះកម្ពុជា ក៏ជាប្រទេសមួយដែលទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ។ គិតមកត្រឹមពេលនេះ វិស័យនានា ដែលជាឆ្អឹងខ្នងយ៉ាងរឹងមាំរបស់កម្ពុជាត្រូវ កកស្ទះជាបណ្ដើរ តួយ៉ាង ដូចជាវិស័យទេសចរណ៍ ដែលអាចរកចំនួលបានរាប់លានដុល្លារក្នុងមួយឆ្នាំៗ ត្រូវធ្លាក់ចុះយ៉ាងគំហុក។

ធនាគារអភិវឌ្ឈន៍អាស៊ី(ADB) បានបញ្ជាក់ថា នេះគឺជាការធ្លាក់ចុះយ៉ាងខ្លាំងបំផុត ក្នុងកំលុងពេល២ទសវត្ស៍ចុងក្រោយ របស់កម្ពុជា​ ក៏ប៉ុន្ដែកម្ពុជានឹងរំពឹងទុកថា ក្នុងឆ្នាំ២០២១ សន្ទុះនៃការកើនឡើងនៃកំណើនសេដ្ឋកិច្ច អាចឈោងចាប់មកត្រឹម ៥.៧%វិញ ក្រោយពេល មេរោគកូវីដ១៩ ត្រូវបានបញ្ចប់ ក្នុងឆ្នាំនេះ។

តែទោះជាយ៉ាងណាក៏ដោយ​កម្ពុជាបានសម្រេចចាត់វិធានការបានយ៉ាងត្រឹមត្រូវ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគ កូវីដ១៩ ដូចជាការ​ផ្ដល់ឲ្យប្រាក់ខែដល់កម្មកររោងចក្រ ការកាត់បន្ថយ និងលើកលែងពន្ធដល់ផ្នែកពាណិជ្ជកម្ម។

ដោយ៖ Stince

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *