We TV Cambodia

ADB៖ កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២០នេះ មានត្រឹមតែ -៥.៥% ប៉ុណ្ណោះ

ADB៖ កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២០នេះ មានត្រឹមតែ -៥.៥% ប៉ុណ្ណោះ
ធនាគារអភិវឌ្ឍន៍អាស៊ី (ប្រភព៖ Google)

យោងតាមរបាយការណ៍នៃការព្យាករចុងក្រោយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានឲ្យដឹងថា កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២០នេះ មានប្រមាណ -៥.៥% តែនឹងមានការកើនឡើងវិញប្រមាន ៥,៩%នៅឆ្នាំ២០២១។

វិស័យសំណង់នៅកម្ពុជា (ប្រភព៖ Google)

របាយការណ៍ដដែលនោះបានបញ្ជាក់ទៀតថា កំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ានទាំងមូលក្នុងឆ្នាំ២០២០នេះ​ នឹងមានការធ្លាក់ចុះមកនៅត្រឹម -២,៧% ហើយនឹងអាចកើនឡើងវិញដល់ ៥,២%នៅឆ្នាំ២០២១។  ក្នុងចំណោមបណ្ដាប្រទេសទាំងអស់ក្នុងតំបន់អាស៊ាន ថៃត្រូវបានគេព្យាករថាជាប្រទេសដែលមានការធ្លាក់ចុះសេដ្ឋកិច្ចខ្លាំងជាងគេប្រមាណ -៦,៥% បន្ទាប់មកគឺសិង្ហបុរី -៦% និងកម្ពុជា -៥,៥%។

ការកើនឡើងនូវអគារថ្មីៗនៅកម្ពុជា (ប្រភព៖ Google)

ការធ្លាក់ចុះនៃសេដ្ឋកិច្ចក្នុងតំបន់អាស៊ាននេះដែរ គឺដោយសារតែវិធានការមួយចំនួនក្នុងការទប់ស្កាត់ជំងឺ COVID-19 ដូចចាការបិទប្រទេស, ការផ្អាកដំណើរការការងារមួយចំនួនជាដើម ដែលធ្វើឲ្យសេដ្ឋកិច្ចត្រូវរាំងស្ទះ និងរងផលប៉ះពាល់។ មិនតែប៉ុណ្ណោះ បើតាមស្ថានការបច្ចុប្បន្ន កំណើនសេដ្ឋកិច្ចនឹងមិនអាចងើបឡើងរហ័សដូចទម្រង់អក្សរ V នោះឡើយ ហើយ COVID-19 ក៏មិនទាន់មានសញ្ញាច្បាស់លាស់ណាមួយថានឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះដែរ។

វិស័យសំណង់នៅកម្ពុជា (ប្រភព៖ Google)

សូមរំលឹកថា កាលពីខេមេសាកន្លងទៅ ADB បានព្យាករថាសេដ្ឋកិច្ចកម្ពុជានឹងមានកំណើនវិជ្ជមានក្នុងឆ្នាំ២០២០នេះ ពោលគឺប្រមាណ ២,៣% ប៉ុណ្ណោះដោយសារតែ COVID-19 នៅតែមិនទាន់បញ្ចប់ ការព្យាករថ្មីរបស់ ADB នេះបានបង្ហាញថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះមកនៅ -៥.៥%។

អត្ថបទដោយ៖ Nevin

ប្រភព៖ ក្រៅស្រុក

Related Articles