បាងកក៖ ទីផ្សារវិស័យ ខុនដូ នៅទីក្រុងបាងកក ប្រទេសថៃ កំពុងតែទទួលរងនូវវិបត្ដិយ៉ាងធ្ងន់ធ្ងរ ស្ងប់ស្ងាត់ភ្ញៀវ ខណៈដែលទីក្រុងនេះគឺជាមុខសញ្ញាសំខាន់បំផុត សម្រាប់ភ្ញៀវទេសចរជនជាតិចិន កន្លងមក ប្រមាណជា៥ឆ្នាំចុងក្រោយ។
អត្រានៃការបញ្ជាទិញសម្រាប់ដើមឆ្នាំ២០២០ ត្រូវធ្លាក់ចុះសល់ត្រឹមតែ១០% វាជាទិន្ន័យសឹងតែមិនដែលជួបប្រទះ រយៈពេល៥ឆ្នាំចុងក្រោយ។ ចំណែកភ្ញៀវបរទេស ចិន ក៏ស្ងប់ស្ងាត់ បណ្ដាលឲ្យការលក់មានការធ្លាក់ចុះគួកត់សំគាល់។ មានខុនដូ ប្រមានជា ១០០០០០ ទាំងក្នុង នឹងក្រៅទីក្រុងបាងកក មិនមានភ្ញៀវទាល់តែសោះ។ ការបាត់បង់ភ្ញៀវជនជាតិចិននេះ ជាកត្ដាជម្រុញឲ្យ វិស័យទីផ្សារខុនដូ ត្រូវធ្លាក់ចុះ ហើយបង្វែទិសដៅ លក់មកឲ្យភ្ញៀវក្នុងស្រុកវិញម្ដង ប៉ុន្ដែលទ្ធផលទំនងជាមិនស្រួលនោះទេ។ ការបាត់បង់ភ្ញៀវចិន គឺបណ្ដាលមកពីការ រាតត្បាតពីមេរោគកូរ៉ូណា។
ធនាគារ កណ្ដាលប្រទេសថៃ បានសម្រេចផ្ដល់ភាពងាយស្រួល បញ្ចុះ និងបន្ធូបន្ថយដល់ ភ្ញៀវក្នុងស្រុក ឲ្យមានការបញ្ជាទិញ។
ក្រុមហ៊ុន អចលនៈទ្រព្យ Singha Estate Plc, ក៏មិនទាន់មានការបន្ដបើកគម្រោងថ្មីនោះទេ ដោយឡែកកំពុងតែសង្កេតមើលទីផ្សារ ខណៈដែលកំពុងតែស្ងប់ស្ងាត់។ តែយ៉ាងណាក៏ដោយ ការរំពឹងទុក របស់ឈ្មួញអ្នកវិនិយោគក្នុងវិស័យមួយនេះ នៅតែបន្ដក្ដីសង្ឃឹមថា គ្រប់យ៉ាងវានឹង មានភាពល្អប្រសើរឡើងវិញ នៅរយៈបីឆ្នាំខាងមុខ។
អត្ថបទដោយ៖ Stince