We TV Cambodia

ថតរូបភាពមួយសន្លឹកសោះ តើចាំបាច់ត្រូវស្វែងយល់អ្វីខ្លះ? (Video inside)

ថតរូបភាពមួយសន្លឹកសោះ តើចាំបាច់ត្រូវស្វែងយល់អ្វីខ្លះ? (Video inside)

ចំណេះដឹងអំពីការថតរូប៖ ការថតរូប បើគិតឲ្យងាយយល់ និយាយឲ្យស្រួលស្ដាប់ទៅគឺ មិនចាំបាច់ទៅរៀនអ្វីច្រើន​នោះទេ លោកអ្នកអាចមានត្រឹមតែទូរស័ព្ទដៃដែលមានកាម៉េរាផ្ទាល់ ឬម៉ាស៊ីនកាម៉េរាខ្លះ ក៏អាចដកយក​មក​ចុចថតទៅតាមតម្រូវការរូបភាពដែលអ្នកចង់បានទៅ គឺរួចស្រេចបាត់ទៅហើយ មិនថាស្ថិតក្នុងស្ថានភាពបែបណានោះទេ។ ប៉ុន្ដែមានសំណួរតូចមួយ ចង់សង្កត់ធ្ងន់ទៅលើការគិតបន្ដិចអំពីការថតរូបជាទំលាប់បែបនេះ។ អ្នកប្រហែលជាចាប់អារម្មណ៍ ប្រសិនបើមានគេសួរថា​ តើរូបភាពមួយសន្លឹកដែលអ្នកកំពុងថតនោះ មានគ្រប់ជ្រុងជ្រោយ លក្ខណៈសោភ័ណ្ឌភាព បច្ចេកទេស ឬកំណត់បានថាស្ថិតក្នុងផ្នែកអ្វីមួយឲ្យច្បាស់លាស់ហើយឬនៅ? អ្នកនឹងមានចំនុចងឿងឆ្ងល់ ប្រសិនជាអ្នកមិនធ្លាប់បានទទួលការ​ណែ​រនាំអ្វី​ទាល់តែសោះអំពីចំណេះដឹងមួយនេះ។ ខាងក្រោមគឺជាកិច្ចសម្ភាសន៍ផ្ទាល់ជាមួយលោក Miller Snap លោកគឺជា គ្រូបណ្ដុះបណ្ដាល និងជាអ្នកជំនាញថតរូបភាពម្នាក់ ហើយមានបទពិសោធន៍ធ្លាប់ទទួលបានការបណ្ដុះ​បណ្ដាល​ច្រើនក្នុងវិស័យនេះ។ លោកនឹងធ្វើការចែករំលែកនូវបទពិសោធន៍ខ្លះៗ​ទាក់ទងនឹងជំនាញ​មួយនេះ។

ដោយ៖ Stince

Related Articles